លោក  យិន សាវ៉េន ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំ ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំ ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នៅខេត្តកំពង់ឆ្នាំង ។

កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអគ្កលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន នាយករងរដ្ធបាលសាលាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ក្រុង.ស្រុកពាក់ព័ន្ធ ។

លោក យិន សាវ៉េន មានប្រសាសន៍ថាៈគោលបំណងពិនិត្យ ពិភាក្សាសហការសម្របសម្រួលការងាររៀបចំលម្អិតទៅលើគោលដៅប្រកួត ស្ថានភាពផ្លូវ ដែលបានកំណត់តម្រាយផ្លូវ ការប្រកួត ធានាបានសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងការសង្គ្រោះបឋម និងបន្ទាន់ករណីគ្រោះថ្នាក់ជាយថាហេតុ ដល់កីឡាករ កីឡាការិនី ។ល។

អភិបាលរងខេត្តបានមានប្រសាសន៍បន្តថាៈ មុនថ្ងៃ៧មករា ថ្នាក់ជាតិតែងតែប្រារព្វការប្រណាំងកង់នេះនៅខេត្តសៀបរាប ដែលជាខេត្តទេសចរណ៍ដ៏ធំមួយរបស់ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែឆ្នាំនេះ បានផ្ទេរព្រឹត្តិការណ៍ពីខេត្តសៀបរាប មកប្រកួតនៅខេត្តកំពង់ឆ្នាំង ដែលជាឱកាសមួយសម្រាប់ខេត្តកំពង់ឆ្នាំងយើង ដែលជាខេត្តអទិភាពក្នុងការទទូលយកនូវ ក្រុមកីឡាករប្រណាំងកង់ថ្នាក់ជាតិ ។

អភិបាលរងខេត្តបានបន្តទៀតថាព្រឹត្តិការណ៍ប្រណាំងកង់ថ្នាក់ជាតិនាពេលនេះមានរយះពេល២ថ្ងៃ គឺថ្ងៃទី៦-៧ ខែមករា ឆ្នាំ២០២៤  ដែលមានក្រុមកីឡាករមកពីតាមបណ្តារាជធានីខេត្តទាំង២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា ចំនួន៥០០នាក់ ដើម្បីជ្រើសរើសជាងឯកថ្នាក់ជាតិ សម្រាប់ចូលរួមការប្រកួតកីឡាសុីហ្គេមលើកទី៣៣ ក្នុងប្រទេសតំបន់អាស៊ាននាពេលខាងមុខ និងដើម្បីអបអរសាទរថ្ងៃជ័យជំន: ៧មករា ដែលជាថ្ងៃកំណើតទី២របស់យើង ។

លោកយិនសាវ៉េនក៏បានផ្តាំផ្ញើដល់គ្រប់ជំនាញពាក់ព័ន្ធត្រូវសហការសាមគ្គីគ្នាអោយបានល្អ ក្នុងការៀបចំកម្មវិធីប្រណាំងកង់ថ្នាក់ជាតិនៅខេត្តកំពង់ឆ្នាំងយើងអោយប្រព្រឹត្តទៅរលូននិងទទូលបានជោគជ័យ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *