កំពង់ឆ្នាំង៖ លោក ផាន់ សំបឿន អនុប្រធានសាខាពុទ្ធិកសិក្សាសាខាវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង បានអោយដឹងនៅព្រឹកថ្ងៃទីអង្គារ៍ ទី២ ខែមករា ឆ្នាំ២០២៤ ថាៈ បណ្ណាល័យព្រះទេពមុនី សុខ ថាន ដែលជាសមទ្ធិផលថ្មី នៅសាខាពុទ្ធិកសិក្សាសាខាវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង បានកសាងរួចជាស្ថាពរ មានទទឹង១១ម៉ែត្រ និង បណ្តោយ១១ម៉ែត្រ និង កំពស់២ជាន់ ដែលដឹកនាំកសាងដោយព្រះទេពមុនី សុខ ថាន ព្រះប្រធានសាខាពុទ្ធិកសិក្សា វិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមឧបត្ថម្ភថវិការបស់សាលា ការឧបត្ថម្ភពី ឯកឧត្តម បណ្ឌិត សភាចារ្យអ៊ុក រ៉ាប៊ុន ឯកឧត្តម បណ្ឌិត សឹង សំណាង ឯកឧត្តម លោកជំទាវ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ត្រីសាខាឮ មន្រ្តីសង្ឃសប្បុរសជនជិតឆ្ងាយ និង បច្ច័យផ្ទាល់របស់ព្រះទេពមុនី សុខ ថាន ព្រះប្រធានសាខា សរុបការចំណាយអស់ប្រមាណជិត៧ម៉ឺនដុល្លា។
លោក ផាន់ សំបឿន បានបញ្ជាក់ទៀតថាៈ គោលបំណងសំខាន់គឺ ដើម្បីតម្លល់ឯកសារសំខាន់ៗទុកអោយក្មេងជំនាន់ក្រោយ និង សមណនិស្សិត និស្សិត ស្រាវជ្រាវសិក្សារៀនសូត្រទទួលបាននូវពុទ្ធិថ្មីៗ សម្រាប់ពង្រឹងនូវចំណេះដឹងផ្ទាល់ខ្លួន ដើម្បីអនាគតខ្លួនឯង និងចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។
លោក ផាន់ សំបឿន ក៏បានថ្លែងនូវអំណរព្រះគុណ និង អរគុណដល់ព្រះទេពមុនី សុខ ថាន ព្រះប្រធានសាខាព្រះមន្រី្តសង្ឃ ឯកឧត្តម លោកជំទាវ សប្បុរសជនទាំងអស់ ដែលបានចូលរួមបច្ច័យនិងថវិកាកសាងបណ្ណាល័យព្រះទេពមុនី សុខ ថាន ក្នុងបរិវេណវត្តអារញ្ញិការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានរួចរាល់ជាស្ថាពរ។
លោកក៏បានប្រគេនពរ និង ជូនពរដល់ព្រះទេពមុនី សុខ ថាន ព្រះប្រធានសាខា ព្រះមន្រី្តសង្ឃ ឯកឧត្តម លោកជំទាវ សប្បុរសជនទាំងអស់ សូមមានព្រះសុខភាពល្អនិងសុខភាពល្អ និងជួបប្រទះតែពរបួនប្រការគឺ អាយុ វណ្ពៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕