កំពង់ឆ្នាំង៖ លោកមេបញ្ជាការរងតំណាងអោយ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយេនឌ័ររបស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធបនរជាការពារបានចុះនាំយកយកអង្ករ ៥០គីឡូក្រាម ស័ង្កសី ៣៥សន្លឹក ស៊ីម៉ង់ត៍៤បេ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ ត្រីខ២យួរ មី១កេស មុង១ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ គ្រួសារប្រជាពលរដ្ឋ ១គ្រួសារ ដែលត្រូវអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង នៅក្នុងភូមិដំណាក់ខ្លុងឃុំល្តុលសែនជ័យស្រុកទឹកផុសខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងឱកាសនេះ លោក មេបញ្ជាការរងតំណាងឲ្យលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការតំបន់ប្រតិបត្តិការចឹករងកំពង់ឆ្នាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ចូលរួមសោកស្តាយជាទីបំផុតរបស់ សម្តេចធិបតី និងលោកជំទាវ ចំពោះការបាត់បង់ផ្ទះសម្បែងរបស់បងប្អូននាពេលនេះ ។
លោក មេបញ្ជាការរងក៍បានធ្វើការផ្តាំផ្ញើរ ដល់គ្រួសាររងគ្រោះ ទៅថ្ងៃមុខត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងផ្សែង ដូចពាក្យចាស់ពោលថា “ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ”។
លោក មេបញ្ជាការ រងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាលោកមេឃុំជើងគ្រាវ ឲ្យជួយសហការសាងសង់ផ្ទះជូនគ្រួសាររងគ្រោះឲ្យបានសមរម្យឡើងវិញ ៕