កំពង់ឆ្នាំង៖ បើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកអចិន្ត្រៃយ៍ និងសមាជិក សមាជិកា សរុបចំនួន ៤៣៧នាក់ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងនូវចំណុចសំខាន់ៗ មួយចំនួនពាក់ព័ន្ធនឹងខ្លឹមសារសំខាន់ៗ នៃសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា អំពីមហាសន្និបាត បានសម្តែងនូវការគោរព និងដឹងគុណក្រៃលែង ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាអតីតនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំរបស់គណបក្ស និង ជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា និង មហាសន្និបាត បានបោះឆ្នោតបន្ថែមសមាជិកគណៈកម្មាធិការកណ្តាល ចំនួន ៤៩៦រូប (ធ្វើឱ្យបរិមាណសមាជិកគណៈកម្មាធិការកណ្តាលមានចំនួនសរុប ១ ៣១២រូប) សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ បានបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ចំនួន ២៣រូប, បោះឆ្នោតជ្រើសតាំងប្រធាន និងសមាជិកគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាលចំនួន ៧រូប, និងបោះឆ្នោតជ្រើសតាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងមហាសន្និបាត គាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពគន្លឹះ ចំនួន៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, បច្ចេកវិទ្យា ដើម្បីធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ ព្រមទាំងមហាសន្និបាត ដាក់ចេញនូវគោលដៅបន្តជំរុញដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានានាប្រកបដោយឆន្ទៈមុតស្រួច និងសង្គតិភាពតាមអភិក្រម «ឆ្លះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាល និងវះកាត់» ក៏ដូចជាមហាសន្និបាត ផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការកសាង និងពង្រឹងគណបក្សឱ្យបានកាន់តែរឹងមាំ និងស្អាតស្អំ ទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង មានសាមគ្គី ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ផ្សារភ្ជាប់ជាមួយប្រជាជន និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និង ការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ពង្រឹងគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ព្រមទាំងកសាងជួរមន្ត្រីនៅគ្រប់ថ្នាក់ ប្រកបដោយគុណធម៌ និងសមត្ថភាព ៕