ឯកឧត្តម ហែម វណ្ណឌីសម្ពោធ ដាក់ឱ្យដំណើរការ រោចក្រទឹកស្អាតកម្ពុជា ជប៉ុននៅខេត្តពោធិ៍សាត់

ពោធិសាត់: ឯកឧត្តម ហែម​ វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ទំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រទឹកស្អាតកម្ពុជា-ជប៉ុន ស្ថិតក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់នាថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២៣ដែលបានទទួលហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន តាមរយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ(JICA)។

​   
ពិធីនេះបានការអញ្ជើញចូលរួមពី អ៊ីណូ  អាតស៊ុសស៊ី ឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំកម្ពុជា ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខា អគ្គនាយក អគ្គនាយករងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេសនិងនវានុវត្តន៍ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ សិស្សានុសិស្សនិងប្រជាពលរដ្ឋជាង៦០០នាក់ ។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជម្រាបជូនអំពីស្ថានភាពនិងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយបានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ បានទទួលហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុនតាមរយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ(JICA)តំឡើងរោងចក្រទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកបាន៦៦០០ម៉ែត្រគីបក្នុងមួយថ្ងៃពីលើគម្រោងចាស់ដែលអាចផលិតទឹកបាន១៣.៨៦០ម៉ែត្រគីបក្នុងមួយថ្ងៃ។

ឯកឧត្តម អ៊ីណូ អាតស៊ុសស៊ី​ ឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា ការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់​ ដោយចំណាយថវិកាអស់ជាង២២លានដុល្លាអាមេរិកក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ(JICA)។

ប្រទេសជប៉ុនបាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាក្នុងវិស័យជាច្រើន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចទទួលបានសមិទ្ធិផលជាច្រើនជាក់ស្តែងសមិទ្ធិផលក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តពោធិ៍សាត់ដែលជាវិស័យចម្បងក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន។ ដោយសង្ឃឹមថា សមិទ្ធិផលនេះនឹងលើកស្ទួយអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមនិងធ្វើឱ្យជីវិតរស់នៅ របស់ប្រជាជនមានភាពប្រសើរឡើងតាមរយៈសេវាកម្មទឹកស្អាត។

ថ្លែងក្នុងឱកាសនោះឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ តំណាងដ៏ ខ្ពង់ខ្ពស់ក្នុងឱកាសនោះឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ តំណាងសម្តេចសាត់ដែលជាវិស័យសម្តេចមហាបវរធិបតី​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡងថា ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រទឹកស្អាតកម្ពុជា ជប៉ុន ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)គឺជាសមិទ្ធិផលថ្មីមួយទៀតក្នុងការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តពោធិ៍សាត់ ដែលចំ ណាយថវិកាអស់ជាង២២លានដុល្លារអាមេរិក ។

គម្រោងនេះចាប់ផ្តើមសាងសង់ក្នុងខែសីហាឆ្នាំ២០២១និងបញ្ចប់នៅខែសីហាឆ្នាំ ២០២៣ បានបង្កើនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ទឹកស្អាតមានសមត្ថភាពផលិតបាន៦.៦០០ម៉ែត្រគីបក្នុងមួយថ្ងៃនិងជួយពង្រីកសមត្ថភាពផលិតនិងផ្គត់ផ្គង់ទឹកស្អាតដល់រដ្ឋាករទឹកខេត្ត១៣.៨៦០ម៉ែត្រគីបក្នុងមួយថ្ងៃជូនដល់ប្រជាពលរដ្ឋប្រមាណ៨៦%នៅក្នុងក្រុងពោធិ៍សាត់។ក្នុងនាមរារដ្ឋាភិបាលនិងប្រជាជនកម្ពុជាជាពិសេសប្រជាជនខេត្តពោធិ៍សាត់សូមសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះប្រជាជននិងរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ការគាំទ្រទាំងថវិកា បច្ចេកទេស រួមចំណែកយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជានិងលើកកម្ពស់សុខុមាលភាពប្រជាជន។

ឯកឧត្តម បានរំលឹកថា ប្រជាជនក្រុងពោធិ៍សាត់ប្រមាណ ៣០ពាន់នាក់ក្នុងឆ្នាំ២០១៨មានតែ៥០%ប៉ុណ្ណោះទទួលបានសេវាទឹកស្អាត។ដើម្បីសម្រេចបានការផ្គត់ផ្គង់ទឹកស្អាតឱ្យបាន១០០%ក្នុងក្រុងពោធិ៍សាត់នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបបានស្វែងរកការ គាំទ្រនិងទទួលជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុនសម្រាប់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងពោធិ៍សាត់និងភូមិឃុំមួយចំនួនទៀតក្នុងស្រុកបាកាននិងស្រុក កណ្តៀង មានគុណភាព សុវត្ថិភាពនិងនិរន្តរភាព។រោងចក្រទឹកស្អាតកម្ពុជា ជប៉ុន សមាសភាពនៃគម្រោងរួមមានការសាងសង់អាគាររដ្ឋបាល អាងស្តុកទឹក ស្ថានីយបូមទឹកឆៅ អាងរងទឹក រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត អាគារហាលភក់ និងប្រព័ន្ធបណ្តាញផ្គត់ផ្គង់ទឹកស្អាតសំដៅធ្វើឱ្យជីវិតរស់នៅនិងជីវភាពប្រជាជនក្នុងសហគមន៍មានភាពប្រសើរឡើងតាមរយៈសេវាកម្មទឹកស្អាត។
នៅក្នុងខណៈនោះដែរឯកឧត្តម ក៏បានបំពាក់នូវគ្រឿងឥស្សរយសដល់ថ្នាក់ដឹកនាំ​មន្ត្រីរាជការរួមមានមេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន២ ថ្នាក់មហាសេនា៣រូប ថ្នាក់ធិបឌិន្ទ១រូប ថ្នាក់សេនា ១២រូប ថ្នាក់ អស្សឬទ្ធិ៥រូប និងមេដាយការងារ១១រូបព្រមទាំងចែកជូនអំណោយដល់លោកតាលោកយាយ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋនិងបានអញ្ជើញកាត់ខ្សែបូសម្ពោធនិងទស្សនាសមិទ្ធិផលគម្រោង ចុចប៊ូតុងបញ្ជាម៉ូទ័របូមទឹកនិងទស្សនាដំណើរការ ប្រព្រឹត្តកម្មនៅក្នុងរោងចក្រទឹកស្អាត់នោះផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *