ខេត្តកំពង់ឆ្នាំង: នៅថ្ងៃទី២៨ធ្នូ២០២៣នេះត្រូវបានមន្ទីធន់ធានទឹកនិងឧតុនិយមខេត្តនាំយកគ្រឿងចក្រធ្វើការជួសជុលកែលម្អទំនប់បង្ហៀទឹកមួយកន្លែងតភ្ជាប់និងផ្លូវលំពិបាកធ្វើដំណើទៅមករបស់ប្រជាពលរដ្ឋក្នុងភូមិកណ្តាលសង្កាត់ផ្សារឆ្នាំងដែលរងការខូចខាតដោយសារទឹកទន្លេនៅក្នុងរដូវវស្សាកន្លងទៅ ។
នៅថ្ងៃទី២៨ធ្នូ២០២៣នេះលោក អ៉ិនឌិន មេភូមិកណ្តាលបានប្រាប់អោយដឹងថាទំនប់បង្ហៀទឹកដែលភ្ជាប់និងផ្ផ្លូវលំមួយខ្សែរនេះគឺមានការធ្វើដំណើរមានរថយន្តតូច.ធំ.គ្រប់ប្រភេទនិងម៉ូតូធ្វើដំណើរមមាញឹកណាស់ដោយបានតភ្ជាប់ពីក្រុងកំពង់ឆ្នាំងទៅស្រុករលាប្អៀរ.ស្រុកជលគីរីនិងមួយផ្នែកទៀតទៅដល់ស្រុកបាធាយខេត្តកំពង់ចាមនិងមានសាឡាងសម្រាប់អ្នកដំណើរឆ្លងកាត់ទៅមកបានគ្រប់ទីកន្លែងផងដែរ ។
លោកមេភូមិកណ្តាលបានអោយដឹងទៀតថាផ្លូវលំគ្រោះក្រហមមួយខ្សែរនេះនៅរដូវប្រាំងនេះគឺមមាញឹកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកពីតំបន់ឆ្ងាយៗពីសេសដឹកអ្នកជំងឺមកកាន់មន្ទីពេទ្យខេត្តបានរហ័សទាន់ពេលវេលាក្នុងនោះផ្លូវមួយខ្សែនេះក៍ជាផ្លូវសំខាន់ផងដែរក្នុងការដឹកជញ្ជូនភោកផលកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើបានមកកាន់ទីផ្សារផងដែរ ។
លោក ដោកប៊ុនថុន ប្រធានមន្ទីធនធានទឹកនិងឧត្តនិយមខេត្តកំពង់ឆ្នាំងបានប្រាប់អោយដឹងថានៅពេលទឹកគោកដាច់ខាងលោកបាននាំគ្រឿងចក្រនិងរថយន្តដឹកដីមកធ្វើការចាក់បំពេញនិងធ្វើការឈួសឆាយអោយពង្រាបអោយបានស្រួលដល់ការធ្វើដំណើរឆ្លងកាត់ដឹកជញ្ជូនពីទីផ្សារទៅកាន់តំបន់ឆ្ងាយពីទីរួមខេត្តផងដែរអ្វីដែលសំខាន់លឿននិងរហ័សក្នុងនោះបងប្អូនមានជំងឺបានទាន់ពេលវេលាផងដែរ ។
ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថានៅរដូវប្រាំងខាងមុខនេះលោកនិងបញ្ជូនមន្ត្រីជំនាញចុះសឹក្សានិងធ្វើការសង់ខឿនផ្លូវដើម្បីកុំអោយអោយទឹកហូរច្រោះដាច់ដីនៅរដូវវស្សាគ្រាដែរទឹកទន្លេឡើងលិចផ្លូវបណ្តាលអោយរងការខូចខាតនៅរដូវទឹកទន្លេស្រកចុះទៅវិញដែលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកជារៀងរាល់ ។
លោកមេភូមិរួមនិងបងប្អូនប្រជាពលរដ្ឋសូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧុត្តម.ស៊ុនសុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំងក៍ដូចជាលោក ដោកប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧត្តនិយមខេត្តដែលលោកទាំងពីតែងយកចិត្តទុកដាក់គិតគួពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរបានស្រួលសូមអោយលោកជួបតែសេចក្តីសុខគ្រប់ៗពេល ៕