អាជ្ញាធរស្រុកជលគីរី ចុះហាមឃាត់ ករណីចាក់ដីច្រាំងទន្លេ ធ្វើលំនៅឋាន ធ្វើអោយប៉ះពាល់ដី ចំណីទន្លេនៅក្នុងឃុំជលសារ

កំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជលសារ និងអាជ្ញាធរស្រុក បានចុះធ្វើការទប់ស្កាត់និងហាមឃាត់ករណីចាក់ដីលើដីចំការ ដើម្បីផ្លាស់ប្ដូរធ្វើជាដីលំនៅឋាន បំពានច្បាប់មួយកន្លែង ដែលស្ថិតនៅក្នុងភូមិឬស្សីដង្កួចឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ករណីចុះធ្វើការទប់ស្កាត់ និងហាមឃាត់ខាងលើនេះបានធ្វើឡើង នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅលើទីតាំងដីមួយកន្លែង នៅមុខសាលាឃុំជលសារ ក្នុងស្រុកជល់គីរី។

លោក ដូវ គឹមស៊ីន អភិបាលស្រុកជល់គីរីឲ្យដឹងនៅរសៀលថ្ងៃទី២៦ធ្នូ២០២៣នេះថា៖ករណីខាងលើនេះផ្ទុយនិងអនុក្រឹត្យ លេខ៩៨ (ចំណីទន្លេ ចាប់ពីមាត់ច្រាំងទន្លេ ៥០ ម៉ែត្រ) អាជ្ញាធរឃុំជលសារ បានចេញលិខិតអនុញ្ញាតឱ្យ ឈ្មោះ ម៉ា សុផេង អាយុ៣៩ឆ្នាំ នៅភូមិឬស្សីដង្គួច ចាក់ដី៣០០ឡាននៅលើចំការដើម្បីធ្វើលំនៅឋាន ស្ថិតនៅមុខសាលាឃុំជលសារ ក្នុងស្រុកជល់គីរី នេះ គឺជាការអនុញ្ញាតខុសច្បាប់របស់មេឃុំជលសារឈ្មោះឆៃឈុន។

ព្រោះការកែប្រែ ដីចំការ ទៅជាដីលំនៅឋាន ត្រូវមានច្បាប់អនុញ្ញាត និងការចាក់ដីលុបចំណីដីព្រែកក៏ជាទង្វើខុស ច្បាប់ផងដែរ។

ករណីនេះ អាជ្ញាធរស្រុក បានចាត់អភិបាលរងស្រុកចុះទៅហាមឃាត់ មិនឱ្យបុគ្គលខាងលើនេះ ចាក់ដីបន្តទៀតធ្វើ លំនៅឋាន នោះឡើយ និងក៏ត្រូវណែនាំអាជ្ញាធរភូមិឃុំ ឲ្យយល់អំពីច្បាប់ផងដែរ។

ក្រោយពីមានការណែនាំ របស់លោកអភិបាលស្រុកជលគិរី លោកនាយប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំជលសារ និងលោក ម៉ុន វុត្ថា  អភិបាលរងស្រុក បានដឹកនាំកម្លាំងចុះទៅហាមឃាត់ ការចាក់ដីខាងលើនេះ ដោយមិនអនុញ្ញាតឱ្យបុគ្គលខាងលើនេះ ធ្វើលំនៅឋាន លើដីចំការដែលធ្លាប់ អាស្រ័យផលនោះឡើយ ព្រោះប៉ះពាល់ដីចំណីព្រែក ដែលក្នុងអនុក្រឹត្យបានកំណត់៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *