កំពង់ឆ្នាំង៖ អាជ្ញធរក្រុងកំពង់ឆ្នាំងដឹកនាំដោយលោក ទូចលីហួត អភិបាលរងក្រុងកំពង់ឆ្នាំងសហការជាមួយសមត្ថកិច្ចនគសណ្តាប់ធ្នាប់ក្រុងកំពង់ឆ្នាំង ប៉ុស្តិ៍នគបាលសង្កាត់និងអាជ្ញាធសង្កាត់ផ្សារឆ្នាំងមេភូមិបានចុះធ្វើអនាម័យនៅលីទីទួលសុវត្ថភាពនិងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវដោយចាប់ពីវត្តយាយទេពរហូតដលផ្លូវចុះទំនប់បារាំង នៅថ្ងៃទី២៦ធ្នូ២០២៣។
លោក ទូចលីហួត អភិបាលរងក្រុងបានអោយដឹងថាដោយមានការណែនាំពីលោក.ហ៊ីងភព្ទមិនា.អភិបាលក្រុងកំពង់ឆ្នាំងអោយលោកចុះដឹកនាំកម្លាំងនគបាលសណ្តាប់ធ្នាប់ក្រុង.ប៉ុស្តិ៍នគបាលរដ្ឋបាល.លោកចៅសង្កាត់ផ្សារឆ្នាំងលោកមេភូមិរួមនិងប្រជាការពារកម្លាំងចុះធ្វើសណ្តាប់ធ្នាប់ដែលក្រុមអាជីវកដាក់លក់ឥវ៉ាន់ហៀហូមកលើផ្លូវសាធារណ:ដែលធ្វើអោយបាត់បង់សណ្តាប់ធ្នាប់និងសោភ័ណភាពក្រុងនិងលើដីទីទួលសុវត្ថភាពត្រូវបានយកធ្វើជាកន្លែងចតរថយន្តនិងដាក់គឥវ៉ាន់របស់របរផ្សេងៗកន្លែងខ្លះបែកបាក់ខូចខាតការរ៉ូឡានៅចិញ្ចើមផ្លូវទៀតផង។
លោក ទូចលីហួត អភិបាលរងក្រុងបានអោយដឹងទៀតថាចំពោះទីទួលសុវត្ថភាពតានផ្លូវនេះគឺអោយសង្កាត់ផ្សារឆ្នាំងនិងប្រជាពលរដ្ឋរើសសម្រាមដើម្បីធ្វើអោយបរិស្ថានល្អ ក្នុងនោះសូមអោយប្រជាពលរដ្ឋរើឥវ៉ានចេញពីលើការរ៉ូឡាចេញធ្វើអោយបរិស្ថានស្អាត់សោភ័ណភាពល្អសម្រាប់ក្រុងកំពង់ឆ្នាំងក្នុងនោះរថយន្តក៍មិនអោយធ្វើការចត់ពាស់វាលពាស់កាលនៅលើទីទួលសុវត្ថភាពផងដែរហើយយើងបានធ្វើការអប់រំណែនាំបងប្អូនប្រជាពលរដ្ឋរសនៅតាមដងផ្លូវនេះចូលរួមសំអាតបរិស្ថានអោយបានស្អាតល្អលើទីទួលសុវត្ថភាពនេះលោកក៍សូមធ្វើការំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមសហការជាមួយអាជ្ញាធតាមផ្លូវផ្សារក្រោម ។
អភិបាលរងក្រុងកំពង់ឆ្នាំងបានអោយដឹងទៀតថាអាជ្ញាធបានធ្វើការផ្សព្វនិងធ្វើកិច្ចសន្យាអោយពួកគាត់ធ្វើការរុះរើឥវ៉ាន់របស់ចេញហើយក្នុងនោះអាជ្ញាធបានមានវិធានការបើពួកគាត់មិនរុះរើទៅតាមអាជ្ញាធនោះកម្លាំងរបស់សមត្ថកិច្ចនិងធ្វើការរុះរើនិងចាត់វិធានការតាមផ្លូវច្បាប់ នៅការលក់ដូរហៀហូរមកលើផ្លូវនេះ ។
សូមបញ្ជាកថាការដាក់តាំលក់ដូរហៀមកលើផ្លូវសារធារណ:នេះត្រូវគេមើលឃើញថាដូចផាត់ចកអញ្ចឹងនៅពេលសមត្ថកិច្ចចុះលើកចូលក្នុងនៅពេលសមត្ថកិច្ចទៅវិញហៀហូរមកលើផ្លូវសាធារណៈដដែលៗបើសមត្ថកិច្ចមិនចាត់ការតាមផ្លូវច្បាប់វានៅតែអញ្ចឹង ៕