ត្រីគល់រាំងមួយក្បាល ទម្ងន់៨,៥គីឡូក្រាម ត្រូវបានជំនាញជលផល យកលែងចូលដែននេសាទវិញ បន្ទាប់ពី ប្រជាពលរដ្ឋនេសាទបាន!

កំពង់ឆ្នាំង៖ ត្រីគល់រាំងមួយក្បាល ទម្ងន់ ៨,៥គីឡូក្រាមនិងមានប្រវែង០,៦៥ម៉ែត្រ ដែលជាប្រភេទត្រីកម្រ និងកំពុងរងគ្រោះថ្នាក់ ត្រូវបានសម្ថកិច្ចជំនាញជលផល យកមកព្រលែងចូលដែននេសាទវិញ បន្ទាប់មានសេចក្តីរាយការពីប្រជាពលរដ្ឋនេសាទបាន។

លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងាននិយាយឲ្យដឹងថា៖ វេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចវាលភក់ ក្នុងភូមិសាស្រ្តភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង មានប្រជាពលឈ្មោះ សុខ ជ្រុយ ភេទប្រុស អាយុ៤៧ ឆ្នាំ រស់នៅភូមិក្រងផ្តឹល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជូនដំណឹងថានេសាទត្រីគល់រាំងមួយក្បាលនេះបាន ប្រើដោយឧបករណ៍លបបន្ទាប់ពីទទួលបានដំណឹងនេះ!លោកបានរាយការណ៍មកជំនាញជលផលដើម្បីយកត្រីនេះលែងចូលដែននេសាទវិញ។

គួរបញ្ជាក់ផងដែរត្រីគល់រាំងជាប្រភេទត្រីទឹកសាបមានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ហើយត្រីប្រភេទត្រីនេះត្រូវការពារដោយក្រឹត្យច្បាប់លេខ ៣៣ ក្រ.ច ស្តីពីការគ្រប់គ្រងវិស័យជលផលក្នុងជំពូក ២ មាត្រា ១៨ ។

ទន្ទឹមនឹងនេះដែរ យើងបានបង្កើតតំបន់ការពារអន្លង ត្រីជាច្រើននៅតាមទន្លេមេគង្គ ដើម្បីអភិរក្សពូជត្រីដ៏ជិតផុតពូជនេះ ។

ពិសេសជាងនេះប្រភេទត្រីមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់ការផ្សព្វផ្សាយឱ្យប្រជាកសិករចិញ្ចឹម ព្រោះវាងាយស៊ីចំណីធម្មជាតិ និង ឆាប់ធំ និង ជាប្រភេទជិតផុតពូជដែលអង្គការអភិរក្សពិភពលោក និង អង្គការក្រៅរដ្ឋាភិបាលនានា កំពុងមានចំណាប់អារម្មណ៏ជួយផ្ដល់ជំនួយការពារថែរក្សាប្រភេទត្រីនេះឲ្យខាងតែបាន ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *