ចែកបណ្ណកម្មសិទ្ធិ ( ប្លង់រឹង )ដល់ម្ចាស់អចលនវត្ថុចំនួន៤៦៣គ្រួសារ នៅភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល គឺដើម្បីលើកស្ទួយដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ ការពារផលប្រយោជន៍ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និង រាជរដ្ឋាភិបាល។

រដ្ឋគ្រប់គ្រងដីធ្លីទាំងដីរដ្ឋ និងដីឯកជន ដែល ធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាព នៃ ការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ បម្រើដល់ជីវភាពគ្រួសារ និងការវិនិយោគ។ ដោយឡែកនៅ ខេត្តកំពង់ឆ្នាំង ក៍ដូចជាតាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ធអោយបានឆាប់រហ័សហើយនិងបញ្ចប់តាមការគ្រោងទុកនៅក្នុងឆ្នាំ២០២៧ ។

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះក្រុមមន្ត្រីជំនាញវិស័យដីធ្លី ក្រុមទី១ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បានអនុវត្តទៅតាមនិតិវិធីនិមួយៗ ស្ថិតនៅក្នុងភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចំនួនប្រជាពលរដ្ធចំនួន៤៦៣គ្រួសារ មានក្បាលដីចំនួន៩៤៧ ក្បាលដី ដោយចេញបណ្ណបានចំនួន៩១៧បណ្ណ សម្រាប់ចែកជូនក្នុងថ្ងៃនេះ ។

ក្នុងឱកាសនោះលោក សុខ សម្បត្តិ ប្រធានរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីស្រុក និងជាប្រធានក្រុម បានអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋ គង់វង្ស ត្រូវចេះទុកដាក់បណ្ណកម្មសិទ្ធិរបស់ខ្លួនឱ្យបានល្អ ព្រោះបណ្ណនេះវាមានសារៈសំខាន់ណាស់សម្រាប់បង ប្អូនយកទីធ្វើការបញ្ចាំ លក់ ឬផ្ទេរ ធ្វើអំណោយឱ្យកូនចៅរបស់ ខ្លួនទៅតាមលទ្ធភាពរបស់ក្រុមគ្រួសារនីមួយៗ ព្រោះវាបាន បញ្ជាក់ជាកម្មសិទ្ធផ្តល់អត្ថប្រយោជន៍ និងសុវត្ថិភាពឱ្យយើងជា ម្ចាស់ដី បណ្ណនេះមានអត្ថប្រយោជន៍បញ្ជាក់ពី កម្មសិទ្ធិកររបស់បងប្អូនមានសុវត្ថិភាពរបស់យើងដោយមាន ប្រព័ន្ធទិន្នន័យជាក់លាក់៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *