ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ក្នុងស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានដឹកនាំសមាជិក សមាជិកា គណៈកិត្តិយស គណៈកម្មាធិការ ក្រុមប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកជូនអំណោយមនុស្សធម៌ដល់អ្នកដែលមានផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ចំនួន ១២៥នាក់ នៅស្រុកបរិបូណ៌ ។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២៣ ក្រោមអធិបតីភាព លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់អេដស៍” ដែលមានអ្នកចូលរួមសរុបប្រមាណ ១៦៦នាក់ ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ប៊ន សុភី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍.ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលកន្លងមក សម្ដេចតែងតែមានសន្តានចិត្តប្រោសប្រណី និងគិតគូរជានិច្ចចំពោះទុក្ខលំបាក និងបានផ្តល់អំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋអ្នករស់នៅជាមួយមេរោគអេដស៍ជាបន្តបន្ទាប់។

ជាមួយគ្នានេះផងដែរ លោកជំទាវក៏បានអាននូវសារអប់រំសុខភាពរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបផងដែរ ដែលមានខ្លឹមសារដូចខាងក្រោមត្រូវប្តេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ ដោយប្រកាន់ភ្ជាប់គោលការណ៍សមភាព និងបរិយាបន្ន។

ត្រូវនាំគ្នាអនុវត្តវិធីសាស្រ្ត មិត្តអប់រំមិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍ ជំងឺកាមរោគផ្សេងៗ និងត្រូងខិតខំរៀនសូត្រថែរក្សាសុខភាព បរិភោគអាហាររូបត្ថម្ភអោយបានល្អៗ ។

ក្នុងនោះលោកជំទាវអភិបាលរងខេត្តសូមបងប្អូនរួមជាតិ ដែលសង្ស័យថាបានប្រឈមមុខនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ឱ្យបានឆាប់បំផុត ទទួលបានការថែទាំសុខភាព និងត្រូវប្រើថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់។

ក្នុងនោះផងដែរស្រ្តីមានផ្ទះពោះទៅពិនិត្យ និងថែទាំផ្ទៃពោះជាមួយឆ្មប ឬយ៉ាងហាចឱ្យបាន ៤ដងមុនសម្រាលកូន និងទទួលយកសេវាទប់ស្កាត់ការចម្លងមេរោគអេដស៍.ស្វាយ និងថ្លើមពីសេវាសុខាភិបាលចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើងឬមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ឡើយ។

ក្នុងនោះលោកជំទាវអភិបាលរងខេត្តបានសូមអំពាវនាវដល់ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្រ្តីបម្រើសេវានៅតាមគ្រឹះស្ថានកំសាន្តសប្បាយមនុស្សពេញវ័យ។ល។ ត្រូវចូលរូមអនុវត្តនូវវិធានការបង្ការការឆ្លងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ដើម្បីសុខភាពផ្ទាល់ខ្លួន និងដើម្បីទប់ស្កាត់ការចម្លងថ្មី និងឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ ឱ្យបានសម្រេចជោគជ័យ។

នៅបញ្ចប់ពិធីបានចែកអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនក្នុងនោះមាន ៖ អង្ករ ៣០គីឡូក្រាម, មី ១កេះ, ទឹកត្រី/ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០កំប៉ុង, ទឹកផ្លែឈើ/ទឹកក្រូច ១២កំប៉ុង និងថវិកាមួយចំនួនផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *