ពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅ អនុវត្តបន្តឆ្នាំ២០២៤របស់រដ្ឋបាល ខេត្តសៀមរាប

នៅសាលសន្និសីទ្ធ នៃសណ្ឋាគារសុខសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០២៣នេះ មានបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ សហភាព សហព័ន្ធយុវជនកម្ពុជាខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសង្កាត់ និង មន្ត្រីរាជការជុំវិញខេត្ត វិស័យឯកជន ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលចូលរួមប្រមាណជាង៦០០នាក់។
មានប្រសាសន៍ បើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តនោះដែរ ឯកឧត្តម ប្រាក់ សោភ័ណ បានគូសបញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផល ដែលយើងសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក និង ការខិតខំរួមគ្នារកដំណោះស្រាយ រាល់បញ្ហាប្រឈមដែលកើតមានឡើង ក្នុងការបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ព្រមទាំងធ្វើការពិនិត្យបំពេញបន្ថែម កែលម្អនូវចំណុចខ្វះខាត សម្រាប់ធានាដល់ការអនុវត្តការងារក្នុងឆ្នាំ ២០២៤ឲ្យកាន់តែមានភាពល្អប្រសើឡើង និងប្រសិទ្ធភាពជាងបណ្តាឆ្នាំកន្លងមក ។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាល ខេត្តបានអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តចតុកោណបាន៤ដំណាក់កាល ទទួលបានជោគជ័យកន្លងមក បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧នេះក៏បានបន្តអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១បន្តទៀត ដូច្នេះយើងត្រូវតែនាំគ្នាធ្វើបន្ថែមទៀតឲ្យបានល្អផងដែរ ។ ឯកឧត្តម ប្រាក់ សោភ័ណ បានលើកឡើងក្នុងពិធីបូកសរុបលទ្ធផលការងារសន្និបាត ប្រចាំឆ្នាំ២០២៣ អំពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិងកងកម្លាំង មន្រ្តីរាជការ ដែលបានលះបង់គ្រប់បែបយ៉ាងបម្រើទាំងសេវា សាធារណ:និងការងារ ភូមិ ឃុំសង្កាត់មានសុវត្តិភាព ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ។ អង្គសន្និបាត នាពេលនេះ ជាយន្តការការងារមួយសម្រាប់ ធ្វើការរួមគ្នាត្រួតពិនិត្យ វាយតម្លៃអំពីលទ្ធផលការងារ ដែលសម្រេចបាន និង ដឹងអំពីបញ្ហាប្រឈមនៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ ការងារកំណត់ជាទិសដៅអនុវត្តក្នុងឆ្នាំ២០២៤ ឲ្យកាន់តែមានប្រសិទ្ធភាព ។ ឆ្នាំ២០២៤ យើងត្រូវត្រៀមរៀបចំផែនការ ដើមី្បអនុវត្តការដាក់ចេញនូវកម្មវិធី មួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺ (ទស្សនាសៀមរាបឆ្នាំ២០២៤ ) សំដៅជម្រុញវិស័យទេសចរណ៍ នៅខេត្តសៀមរាបឲ្យមានសន្ទុះឡើងវិញ ។ ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ស្របពេលជាមួយសមទ្ធិផល ដែលសម្រេចបាន រដ្ឋបាលខេត្ត ក៏បានជួបនូវបញ្ហាប្រឈមមួយចំនួន ដែលយើងត្រូវពិនិត្យ និង វាយតម្លៃ ប្រកបដោយចក្ខុវិស័យ ដើមី្បមានមូលដ្ឋានជាក់លាក់ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថ្មីៗ សម្រាប់អនុវត្តបន្តឲ្យទទួលបានជោគជ័យក្នុងឆ្នាំ២០២៤ខាងមុខនេះ ។ ក្នុងនោះដែរឯកឧត្តម ក៏បានធ្វើការណែនាំដល់អង្គសន្និបាតទាំងមូល ដោយផ្តោតទៅលើកិច្ចពិភាក្សាឲ្យបានផុលផុស ដោយយកចិត្តទុកដាក់ស្តាប់ និង ប្តេជ្ញាប្រើប្រាស់បទពិសោធន៍ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើមី្ប ផ្តល់នូវធាតុចូលបន្ថែម លើបទអន្តរាគមន៍របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព និង អ្នកពាក់ព័ន្ធ ដែលនឹងលើក ឡើងបង្ហាញជូនអង្គសន្និបាតផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *