សមត្តកិច្ចខណ្ឌរដ្ឋបាលជលផល នៅតែបន្តបង្ក្រាបរបាំងលូស្បៃមុងរាំងភ្ជិត ព្រែក២ករណីបន្ថែមទៀតនិងបានចាកលែងកូនត្រី ចំនួន១០០ គីឡូចូលបឹងធម្មជាតិវិញ

កំពង់ឆ្នាំង៖ សមត្តកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបាន សហការណ៍ជាមួយសហគមន៍នេសាទស្វាយរំពារសែនជ័យ សហគមន៍នេសាទកោះធំ បានចុះរុះរើរបាំងលូស្បៃមុងរាំងភ្ជិតព្រែក បឹង នៅចំណុចព្រែកយួន ភូមិថ្មី និង ចំណុច បឹងសួង ស្ថិតក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី និងបានចាក់លែងកូនត្រីល្អិតៗចូលបឹងធម្មជាតិវិញ នៅខេត្តកំពង់ឆ្នាំង។

ដោយបានបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំផ្លូវទូក សហគមន៍នេសាទផ្លូវទូក បានចុះប្រតិបត្តិការ រុះរើរបាំងសាច់អួនក្រឡាញឹក ចាប់ពីចំណុចខ្វែង ដល់ក្រោយភូមិថ្នល់ឈើទាល ស្ថិតក្នុងភូមិសាស្រ្តឃុំផ្លូវទូក ស្រុកកំពង់លែង។

លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងឲ្យដឹងថា៖ ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣បានប្រើប្រាស់កម្លាំងចំនួន៩នាក់មធ្យោបាយធ្វើសកម្មភាពការណូ៣គ្រឿង។

ដោយ ក្នុងនោះជាលទ្ធផល បានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុងរាំងភ្ជិតព្រែក បឹង ២ករណី ស្មើនឹង ២១ កន្លែង ប្រវែង៥៥០ម៉ែត្រ លូស្បៃមុងចំនួន២១គ្រឿង បង្គោលចំនួន៥០០ដើម និងចាក់ដោលែងត្រីចំរុះចំនួន ១០០គីឡូក្រាមចូលបឹងធម្មជាតិវិញ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *