កម្លាំងផ្នែករដ្ឋបាលជលផល សហការកម្លាំងសង្កាត់សហការជាមួយ កម្លាំងនគបាលខេត្ត និងយោធា សឹករងស្រុក ចេញបង្ក្រាបជនសង្ស័យ ប្រើប្រាស់បទល្មើសជលផល បាន២នាក់បញ្ជូនទៅតុលាការ

ខេត្តពោធិសាត់៖ កម្លាំងផ្នែករដ្ឋបាល ជលផលរាំងទិល និងកម្លាំងសង្កាត់ រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក ជិន ចាន់ថន នាយផ្នែករដ្ឋបាលជលផលរាំងទិល សហការជាមួយកម្លាំង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយ លោក ឈឹម ស៊ីថា នាយរងការិយាល័យ និងកម្លាំងប្រតិបត្តិការសឹកស្រុក បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបានជនសង្ស័យប្រើប្រាស់ ឧបករណ៍នេសាទ ផ្ទុយពីច្បាប់ស្តីពីជលផល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាល ជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានអោយដឹងថា កិច្ចប្រតិបត្តការខាងលើនេះ ធ្វើឡើងនៅចំនុចខាងមុខ ព្រែកខ្ញែងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់ បានធ្វើការចាប់ឃាត់ជនសង្ស័យចំនួន ២នាក់ ជនជាតិវៀតណាមទាំង២នាក់ខាងលើ ១.ត្រឹងយ៉ាំងហិង និងម្នាក់ឈ្មោះត្រឹងយ៉ាំងស៊ី និងបានដកហូតបានទូកបាឡាស្មាច់ មួយគ្រឿងមានភ្ជាប់ម៉ាស៊ីន ម៉ាកហ៊ីណូកម្លាំង១៨សេះ ផងដែរ។

បញ្ជូនទៅសាលាដំបូង ខេត្តពោធិ៍សាត់ ដែលបានប្រព្រឹត្តបទល្មើសជលផល នេសាទដោយឧបករណ៍ទំនើបដែលគ្មាន កំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ វត្ថុតាងមាន
កាណូតបាឡាស្មាច់ មានភ្ជាប់ម៉ាកស៊ីនហ៊ីណូ១៨សេះមួយគ្រឿង មងគ្រប៣ជាន់ ប្រវែង ២៥០ ម
និងប្រដាប់បំពងសំលេង ចំនួន ១ គ្រឿងផងដែរ។

បច្ចុប្បនជនសង្ស័យទាំង២នាក់ រួមនិងឧបករណ៍ត្រូវបានសមត្ថកិច្ចចម្រុះ ក៍សាងសុំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្តពោធិសាត់ ចាត់ការតាមនិតិវិធី៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *