កំពង់ឆ្នាំង៖ រថយន្តធុនត្រា១គ្រឿងដឹកប្រហិតខុសច្បាប់ជាង២តោន និងអ្នកបើកបរម្នាក់ ព្រមទាំងព្រូរថយន្តម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសសេ ដ្ឋកិច្ច ខេត្តកំពង់ឆ្នាំងស្ទាក់ចាប់បាន នៅវេលាម៉ោង១និង៣០ រសៀលថ្ងៃទី២៣ ខែធ្នាំ២០២៣នៅចំណុចចន្លោះ គីឡូម៉ែត្រលេខ៧១ និង៧២ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹក ហូត ស្រុករលាប្អៀខេត្តកំពង់ឆ្នាំង។
វត្ថុតាងខាងលើនេះ សមត្ថកិច្ចបានប្រគល់ជូនមន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធី។
សមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ ឆ្នាំងដឹកនាំដោយលោក នួន សុភក្តី នាយ រងការិយាល័យបានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក ឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលរបស់លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានប្រើប្រាស់រថយន្តចំនួន ៣ គ្រឿងមា នមន្ត្រីនគរបាលជំនាញចំនួន ៩ នាក់ បា នចេញប្រតិបត្តិការ ស្ទាក់ចាប់បានរថយន្តធុនតា្រ១គ្រឿង ពណ៌សពាក់ស្លាកលេខ
ភ្នំពេញ BM 9649 ដែលបានដឹកប្រហិតចម្រុះជាង២តោន ចេញពីព្រំប្រទល់ ខេត្តបន្ទាយមានជ័យឆ្ពោះទៅក្រុងភ្នំពេញ។
ក្នុងករណីនេះដែរសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្ត ឈ្មោះ ពេជ្រ ភារម្យ មានទីលំនៅភូមិបាណន់ ស្រុកសង្កែខេត្ត បាត់ដំបង និងព្រូររថយន្តម្នាក់ទៀត។
រាល់ វត្ថុតាង និងមនុស្ស២នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅកាន់មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដើម្បីអនុ វត្តបន្តតាមនីតិវិធី។
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យា បាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាករណី នេះការិយាល័យជំនាញ បានពិនិត្យឃើ ញថាការដឹកជញ្ជូន ប្រហិតចម្រុះខាងលើនេះពុំមាន ប្រភពច្បាស់លាស់និងពុំមាន ច្បាប់អនុញ្ញាត ដែលមិនអាចឲ្យធ្វើចរាចរណ៍ លក់ដូរនៅលើទីផ្សារបាននោះឡើយ ។
ករណីនេះ មន្ត្រីជំនាញនិងកសាងសំណុំរឿងតាមនិតិវិធីដើម្បីរាយការណ៍ និងសុំយោបល់ទៅថ្នាក់ លើពិនិត្យនិងសម្រេច៕