រដ្ឋបាលខេត្តជួបសំណេះ សំណាលជាមួយតំណាងប្រជាពលរដ្ឋ ៨៤នាក់ មកស្នើសុំជួយកាត់ជាដី ដែលពួកគាត់ធ្លាប់អាស្រ័យផល នៅក្នុងតំបន់បី

កំពង់ឆ្នាំង៖ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២២ ខែធ្នូឆ្នាំ២០២៣នៅក្នុងសាលាខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងាររដ្ឋបាលខេត្តទទួលជួបតំណាងប្រជាពលរដ្ឋចំ នួន ៨៤ នាក់មកពីឃុំច្រណូក ឃុំដារ ឃុំកំពង់ហៅ ឃុំផ្លូវទូក ឃុំពោធិ៍ ឃុំប្រឡា យមាស ឃុំសំ រោងសែន និងឃុំស្វាយរំពារ ស្រុកកំពង់ លែង ដែលបានគោរពស្នើសុំកិច្ចអន្តរាគ មន៍តាមរយៈឯកឧត្ដមអភិបាលខេត្ត គោ រពជូនប្រមុខរាជរដ្ឋាភិបាល កាត់ឆ្វៀលដី និងសុំបន្តបង្កើនផលឡើងវិញ ក្នុងតំបន់ ៣ ។

នៅក្នុងកិច្ចជួបសំណេះសំណាលនេះ បង ប្អូនប្រជាពលរដ្ឋ។បន្ទាប់ពីបានស្តាប់អនុ សាសន៍ណែនាំរបស់ឯកឧត្ដមអភិបាល ខេត្ត និងក្រុមការងាររួចមក បងប្អូនប្រជា ពលរដ្ឋបានយល់ដឹងនិងយល់ព្រម ត្រឡ ប់ទៅមូលដ្ឋានវិញ ដោយរង់ចាំការសម្រេ ចរបស់ប្រមុខរាជរដ្ឋាភិបាល ។

នៅក្នុងឱកាសនោះដែរឯកឧត្ដមអភិបាល ខេត្តបនឧបត្ថម្ភថវិកាសម្រាប់បងប្អូនប្រជា ពលរដ្ឋធ្វើដំណើរត្រឡប់ទៅលំនៅឋានវិញក្នុង១នាក់ៗ ៥ ម៉ឺនរៀលផងដែរ ។ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋមកពីឃុំច្រណូក និងឃុំពោធិ៍ដែលបានធ្វើដំ ណើរឡើងទៅតវ៉ានៅរាជធានីភ្នំពេញ ដល់ត្រឹមស្រុកកំពង់ត្រឡាច ក្រោយមានការសម្របសម្រួលផ្តល់ព័តមានពីក្រុមការងារខេត្ត បងប្អូនប្រជាពលរដ្ឋជាង២០នាក់បានឯកភាពយល់ព្រមវិលត្រឡប់មកកាន់មូលដ្ឋានវិញហើយ នៅរសៀលថ្ងៃទី ២២ ខែធ្នូនេះ តាមរយៈរថយន្តក្រុងរបស់រដ្ឋបា លខេត្តកំពង់ឆ្នាំង ( អរគុណឯកឧត្តមអភិ បាលខេត្តកំពង់ ឆ្នាំង និងអរគុណសន្តិ ភាព)៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *