ព្រះទេពមុនី សុខ ថាន ព្រះមេគណ ខេត្តកំពង់ឆ្នាំង នាំយកអំណោយ ចែកសិស្សានុសិស្ស នៅសាលាបឋមសិក្សាកោះក្ទម្ព ស្ថិតឃុំជៀប ស្រុកទឹកផុស

កំពង់ឆ្នាំង៖ អំណោយរជាសំភារសិក្សា និង ថវិកា ជាអំណោយរបស់ ព្រះមេគណខេត្តកំពង់ឆ្នាំង បាននាំយកទៅចែកជូនដល់ សិស្សានុសិស្ស នៅសាលាបឋមសិក្សាកោះក្ទម្ព ស្ថិតនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃសៅរ៍ទី២៣ ខែធ្នូ ឆ្នាំ២០២៣   ព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង និង លោក សរ លាង ប្រធានមន្ឋីរធម្មការ និង សាសនា ខេត្តកំពង់ឆ្នាំង ព្រមទាំងមានការនិមន្តចូលរួមួ ពីព្រះមន្រ្តីសង្ឃខេត្ត ស្រុក ផងដែរ ។

មានសង្ឃដីកាសំណេះសំណាល ជាមួយសិស្សានុសិស្ស នាឱកាសនោះ ព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង បានមានសង្ឃដីកាបញ្ជាក់ឱ្យដឹងថាៈ  ការអប់រំលើវិស័យព្រះពុទ្ធសាសនា គឺមានសារៈសំខាន់ណាស់ សំរាប់ការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ និង សីលធម៌សង្គម ព្រោះប្រទេសកម្ពុជាតាមរដ្ឋធម្មនុញ្ញ បានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយព្រះសង្ឃគ្រប់អង្គ គឺជាកំលាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ទាំងពេលនៅជាព្រះសង្ឃ និងក្រោយពេលលាចាកសិក្ខាបទ មកជាគ្រហស្ថវិញ។

វត្តអារាមមានតួនាទីសំខាន់ណាស់ ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ដូចជាការចលនា តាមគ្រប់រូបភាពឱ្យជួយកសាងទីវត្តអារាម សាងសង់សាលារៀន ធ្វើមន្ទីរពេទ្យ ស្ពានថ្នល់ជាដើម ព្រោះនេះជាមធ្យោបាយដ៏សំខាន់សម្រាប់សេចក្តីត្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ ។

  ព្រះទេពមុនី សុខ ថាន បានមានសង្ឃដីកាផ្តាំផ្ញើអោយចៅៗទាំងអស់ ដែលរស់នៅតំបន់ដាច់ស្រយ៉ាលយ៉ាងណាក៏ដោយ ត្រូវតែខិតខំយកចិត្តទុកដាក់រៀនសូត្រអោយក្លាយខ្លួនជាកូនល្អ ជាពលរដ្ឋល្អក្នុងសង្គម និង ចៀសអោយឆ្ងាយពីគ្រឿងញៀន និង អំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម នៅក្នុងសង្គម ។

ព្រោះថាការសិក្សារៀនសូត្រ ដែលអាចជួយ ចៅៗទាំងអស់ បានចូលរួមកែប្រែ និង អភិវឌ្ឍន៍ខ្លួនឯង ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ បានជួយខ្លួនឯង គ្រួសារ និង សង្គមជាតិ ។

នៅក្នុងឱកាសនោះ ទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង បានចែកអំណោយ ដល់សិស្សានុសិស្សចំនួន ១៧០នាក់ នៅក្នុងសាលាបឋមសិក្សាកោះក្ទុម្ព  មានសំភារៈសិក្សា ថវិកាមួយចំនួន លោកគ្រូអ្នកគ្រូ៦នាក់ និង បានចែកជូនថវិកាដល់ប្រជាពលរដ្ឋចំនួន១០នាក់ផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *