កំពង់ឆ្នាំង៖ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការបិទផ្សាយ ជាសាធារណៈឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺពិតជាមានសារៈសំខាន់ ណាស់ ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិត ប្រាកដលើដីរបស់ខ្លួន មុននឹងវាស់វែងចេញប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកសាមគ្គឺមានជ័យនៃខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែធ្នូឆ្នាំ២០២៣។
លោក លី សុភា បានមានប្រសាសន៍អោយដឹងថាក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅភូមិស្វាយ ឃុំសេដ្ធី ស្រុកសាមគ្គីមានជ័យ ដែលមានបងប្អូនប្រជាពលរដ្ឋចូលរួមប្រមាណជាង ២០០ នាក់។
លោក លី សុភា បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋទៀតថា ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ក្រោយការបិទផ្សាយនេះ ទៅ ហេតុនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ទៅពិនិត្យមើលឱ្យបានគ្រប់ គ្នា។
លោកកប្រធានមន្ទីបានបន្តទៀតថា អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែល មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ស្របច្បាប់ ហើយជាឯកសារសំអាងរឹងមាំ បើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។
លោកប្រធានមន្ទីរបានបន្តទៀតថា ដើម្បីផ្តល់ភាពងាយស្រួលក្នងការពិនិត្យផ្ទៀងផ្ទាត់សូមបងប្អូនភ្ជាប់មកនូវបង្កាន់ដៃក្បាលដីចេញដោយក្រុមបច្ចេកទេស សំបុត្រកំណើត អត្តសញ្ញាណបណ្ណ និងសៀវភៅគ្រួសារ ដើម្បីមន្រ្តីបច្ចេកទេស ពន្លឿនការបំពេញឯកសារអោយបានគ្រប់គ្រាន់ចេញបណ្ណជូនបងប្អូនបានឆាប់រហ័ស ។
សូមបញ្ជាក់ផងដែរថាសម្រាប់តំបន់វិនិច្ឆ័យក្នុងឃុំសេដ្ធី សរុបមាន៩ភូមិ ហើយភូមិចំការស្វាយគែជាភូមិទី៥ មានម្ចាស់កម្មសិទ្ធិកចំនួន ១១៨៤ នាក់ ដែលក្រុមការងារបានចុះអនុវត្តតាមនិតិវិធីនៃដំណាក់កាលនិមួយៗ រហូតដល់ការបិទផ្សាយជាសាធារណ’នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ ហើយទទូលបានការប្រមូលទិន្នន័យបានចំនួន៣២៣៩ក្បាលដី ក្នុងនោះ ដឹកសិកម្មចំនួន ១១០៦ ក្បាលដី ដីលំនៅឋានចំនួន ២ ១១៦ ក្បាលដី ដីឧស្សាហកម្មចំនួន ០៣ក្បាលដី ជីវត្តចំនួន ០១ក្បាលដី ដីអណ្តូងចំនួន ០៥ក្បាលដី ដីសាលាឆទានចំនួន ០២
ក្បាលដី ដីសាលារៀនចំនួន ០១ក្បាលដី ដីទួលអ្នកតាចំនួន ០៤ក្បាលដី ដីបញ្ជាការដ្ឋានចំនួន ១ក្បាលដី ៕