ប្រធានមន្ទីរធនធានទឹក និងឧតុនិយមនិងប្រធានមន្ទីរ កសិកម្មខេត្តកំពង់ឆ្នាំង ចុះធ្វើការអន្តរាគមន៏បន្ទាន់! សង្គ្រោះស្រូវរដូវប្រាំង ប្រជាកសិករប្រមាណជាង ៤០០ហិកតា នៅស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងលោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រួមជាមួយសហគមន៏កសិករប្រើប្រាស់ទឹកត្រពាំងត្របែក បានប្រជុំ និងចុះពិនិត្យការងារអន្តរាគមន៏បន្ទាន់ សង្គ្រោះស្រូវរដូវប្រាំងប្រមាណជាង ៤០០ហិកតា ដោយដឹកនាំគ្រឿងចក្រមួយគ្រឿង ទៅស្តារប្រឡាយនាំទឹកពីផ្នែកខាងលើឲ្យបានលឿន ដើម្បីសង្គ្រោះស្រូវប្រាំង ឲ្យបានទាន់ពេលវេលា។

ការចុះសង្គ្រោះស្រូវរដូវប្រាំងរយៈពេល២ថ្ងៃជាប់គ្នាថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅតំបន់សំណង់ស្ទាក់ទឹកត្រពាំងត្របែក ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងឲ្យដឹងថា៖ បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍ថាស្រូវនៅចំណុចខាងលើគោកទឹកអស់ភ្លាមៗនោះកម្លាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយកម្លាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បាននាំយកគ្រឿងចក្រមកដល់ទីតាំងជាក់ស្តែង និងបានធ្វើការកកាយប្រឡាយ២ខ្សែដើម្បីនាំយកទឹកពីស្ទឹងជ្រៃបាក់ចុះជួយបានទាន់ពេលវេលា ស្រូវទាំង៤០០ហិកតា ។

ដោយឡែកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះមន្ទីធនធានទឹកនិងអូតូនិយមខេត្តកំពង់ឆ្នាំងបានបន្តកាយប្រឡាយមួយខ្សែបន្ថែមទៀតថា នៅចំណុចដដែលខាងលើនេះបានកកាយប្រឡាយមួយខ្សែទៀតដើម្បី បង្កលក្ខណៈងាយស្រួយដល់ប្រជាពលរដ្ឋធ្វើការ សង្គ្រោះស្រូវបានទាន់ពេលវេលា។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថា៖ ទោះបីជាមានការគោក ស្ងួត តែមិនបង្កឲ្យស្រូវទាំង៤០០ហិកតា នៅតំបន់នោះទទួលរងការខួចខាតឡើយ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *