ខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំងចាក់លែងកូនត្រី ចំរុះ១៨០ គីឡូក្រាម និងនៅតែបន្តចុះរុះរើ ដុតកម្ទេចចោលរបាំងសាច់ស្បៃ មុង លូស្បៃមុងដែលច្បាស់ស្តីពី ជលផលហាមឃាត់

កំពង់ឆ្នាំង៖ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងចាក់លែងកូនត្រីចំរុះ១៨០គីឡូក្រាមហើយនៅតែបន្តចុះរុះរើដុតកម្ទេចចោលរបាំងសាច់ស្បៃមុង.លូស្បៃមុងដែលច្បាស់ស្តីពីជលផលហាមឃាត ។

លោក.លីឡា.នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថាក្នុងកិច្ចប្រតិបត្តការបង្ក្រាបខាងលើនេះធ្វើឡើងនៅថ្ងៃទី២០ខែធ្នូ២០២៣ដឹកនាំដោយលោក នួនរិទ្ធី នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទស្តីទីចំនួន២០នាក់មធ្យោបាយធ្វើសកម្មភាពការណូត៩គ្រឿងប្រើប្រាស់កម្លាំង១២នាក់ដោយសហការជាមួយសហគមន៍នេសាទធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទនៅចំណុចក្នុងភូមិសាស្ត្រឃុំគោកបន្ទាយ.ស្រុករលាប្អៀរដោយបានធ្វើការរុះរើកាប់បំផ្លាញចោលឧុបករណ៍របាំងស្បៃមុងរាំងផ្ជិតពោះព្រែកត្រង់ចំណុចចុងព្រែករំលិច.ក្នុងភូមិភេ.ឃុំគោកបន្ទាយ.ស្រុករលាប្អៀរ ។

ការចុះបង្ក្រាបនេះបានធ្វើសកម្មភាពនៅភូមិព្រែគន្លងចំណុចព្រែកតារស.ព្រែកថ្មី ឃុំកំពង់ត្រឡា.ស្រុកកំពង់ត្រឡាច .ដោយឡែកមួយក្រុមផ្សេងទៀតធ្វើសកម្មភាពរុះរើកាប់ដុតកម្ទេចចោលរបាំងលូស្បៃមុងរាំងផ្ធិតពោះព្រែកយួនក្នុងភូមិអន្លុងអកឃុំកំពង់អូសស្រុកជលគីរីខេត្តកំពង់ឆ្នាំង។

លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងបន្ថែមទៀតថាក្នុងកិច្ចប្រតិបត្តការបង្ក្រាបខាងលើនេះជាលទ្ធផលទទួលបានធ្វើការរុះរើនិងកាប់ដុតបំផ្លាញចោលរបាំងស្បៃមុង៣២កន្លែងប្រវែង៤៩០ម៉ែត្រលបលូស្បៃមុង៣២គឿងបងគោលចំនួន៣៦០ដើមនិងបានចាក់លែងកូនត្រីល្អិៗចំនួន១៨០គីឡូចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *