ប្រជាកសិករ នៅទូទាំងខេត្ត កំពង់ឆ្នាំង ធ្វើស្រែប្រាំង បានជាង២ម៉ឺនហិកតា បន្ទាប់ពីប្រមូលផលរួច និងបញ្ចប់ការប្រមូលផល សរុបផ្ទៃដីចំនួន១៤៣ ០០៥ ហិកតា ស្មើនឹង ១០០%

កំពង់ឆ្នាំង ៖

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅថ្ងៃទី២០នខែធ្នូ ឆ្នាំ២០២៣នេះថា៖ គិតត្រឹមខែធ្នូនេះ ប្រជាកសិករ នៅទូទាំងខេត្តកំពង់ឆ្នាំង សម្រេចធ្វើការដាំដុះស្រូវប្រាំងបានចំនួនចំនួន ២១ ៩១៧ ហិកតា កតា ស្មើនឹង ៥៨,១៤% លើផែនការ ៣៧ ៧០០ហិកតា លឿនជាងឆ្នាំមុន
ចំនួន ៥ ៩១៤ហិកតា ។

បើយោងតាមរបាយការរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអោយដឹងថាក្រុមការងារប្រមូលផលស្រូវរដូវវស្សា២០២៣នេះបងប្អូនរបស់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ត្រូវបាន បញ្ចប់ហើយដោយសរុបផ្ទៃដីចំនួន១៤៣ ០០៥ ហិកតា ស្មើនឹង ១០០%លើផ្ទៃដីអនុវត្តបាន ១៤៣ ០០៥ ហិកតា។ទិន្នផលមធ្យម ៣,៧៦៦តោនក្នុងមួយហិកតាបរិមាណផល ៥៣៨ ៥៦០តោន/ ក្នុងនោះស្រូវស្រាល៣១ ៨៥៥ ហិកតាផ្ទៃដីចំនួនទិន្នផលមធ្យម ៤,៣៦៤តោនក្នុងមួយហិកតាបរិមាណផល ១៣៩ ០០៥តោន/ ស្រូវកណ្តាលផ្ទៃដីចំនួន៦៥ ៦៤៤ ហិកតាទិន្នផលមធ្យម ៣,៥៤០តោនក្នុងមួយហិកតាបរិមាណផល ២៣២ ៣៦៥តោន/ ស្រូវធ្ងន់ផ្ទៃដីចំនួន៤៥ ៥០៦ ហិកតាទិន្នផលមធ្យម ៣,៦៧៤តោនក្នុងមួយហិកតាបរិមាណផល១៦៧ ១៩០តោន។

ដោយឡែកតម្លៃស្រូវក្នុងសប្ដាហ៍នេះគឺ៖ ស្រូវក្រអូប (ស្ងួត)តម្លៃ ១៥៥០រៀល/គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២៤០រៀល/ គីឡូក្រាម, ស្រូវចំរុះ (ស្ងួត)ជាមធ្យម ១៥០០រៀល/គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២៤០រៀល/គីឡូក្រាម, ស្រូវ ក្រអូប(សើម)តម្លៃ ១៣០០រៀល/គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន៥០រៀល/គីឡូក្រាម ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *