កំពង់ឆ្នាំង៖ បងប្អូនប្រជាពលរដ្ឋដែលមានមុខរបរឆ្អើត្រីបានត្អូញត្អែថាខ្នើតត្រីឆ្នាំនេះត្រីនៅមិនទាន់ត្រូវដើម្បីទិញ យកមកធ្វើជាត្រីឆ្អើខ្លះទិញបានបន្តិចបន្តួចហើយតម្លៃថ្លៃទៀតដែលពិបាក ទិញយកមកឆ្អើខណៈតម្លៃត្រីឆ្អើរួចនៅមិនទាន់ដឹងតម្លៃ ។
ប្រជាពលរដ្ឋដែលមានមុខរបររកស៊ីឆ្អើត្រីលក់បានអោយដឹងថាខ្នើតត្រីដំបូង៧កើតខែមិគសិរឆ្នាំនេះអ្នកប្រសាត់មងមានត្រីតិចតួចប្រភេត្រីកន្ទាស់ភ្លុកជាប់មងយកមកលក់អោយអ្នកឆ្អើត្រីដោយកាត់ក្បាលរួចតម្លៃ៤០០០រៀលទៅ៥០០០រៀលនិងកូនត្រីរៀលល្អិតៗក៍តម្លៃថ្លៃដូចៗគ្នាដែតែពួគគាត់នៅមិទាន់គិតពីថ្លៃអុសដុតឆ្អើនិងថ្លៃឈ្នួលដោតផង។
ប្រជាពលរដ្ឋដែលមានមុខរបរឆ្អើត្រីខាងលើបានអោយដឹងទៀតថាត្រីឆ្នាំនេះល្អិតៗមិនមានត្រីធំៗទេអ្នកបណ្តែតមងត្រីតែក្រឡា២ហ៊ុនកន្លះដែលជាក្រឡាញឹកហើយចង្អើខ្លះនៅមិនទាន់មានត្រីឆ្អើនៅឡើយនោះទេដោយសារតម្លៃត្រីនៅថ្លៃនៅឡើយពួកគាត់រងចាំខ្នើតក្រោយនេះក្រែងលោកចុះថោកបន្តិចទើបទិញឆ្អើនិងបានចំណេញ ។
លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានអោយដឹងនៅព្រឹកថ្ងៃី១៩ធ្នូរ២០២៣នេះថានៅកំពង់ត្រឡាចក្រោមថ្ងៃម្សិលមិញអ្នកបណ្តែតមងត្រូវល្មមគួសមត្រីមានត្រូវលាយឡំគ្នាទេ ។
នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបញ្ជាក់អោយដឹងថាខ្នើតក្រោយខែបុស្សបានសម្បូរហើយនៅខ្នើតក្រោយនេះបានត្រូវពេញត្រីប្រហុក.ផ្អក. ហើយក៍សម្បូត្រីសម្រាប់ធ្វើត្រីឆ្អើផងដែរ ។