ទិវាជាតិប្រយុទ្ធប្រឆាំង អំពើ ជួញដូរមនុស្ស ១២ ធ្នូ ខួបលើក ទី១៧ ឆ្នាំ២០២៣ ក្រោមប្រធានបទ បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បី ជួញដូរមនុស្ស

សៀមរាប៖ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានប្រារព្វទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ ក្រោមប្រធានបទ” បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស ដើម្បីផ្សព្វផ្សាយការយល់ដឹង ឲ្យកាន់តែទូលំទូលាយ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ បង្កើតឡើងដោយជនល្មើស ដែលមានកលល្បិចពិសពុលយ៉ាងសម្បូរបែបប្រកបដោយគ្រោះថ្នាក់ និងធ្វើឲ្យមនុស្សជាច្រើនធ្លាក់ចូលក្នុងអន្ទាក់ នៃ អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចយ៉ាងសាហាវឃោរឃៅ ពិធីនេះបានប្រារព នៅសាលសន្និសិទ្ធ សណ្ឋាគារសុខា សៀមរាប នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។
បន្ទាប់ពីលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ធ្វើកិច្ចស្វាគមន៍ និង រាយការណ៍អំពីលទ្ធផលការងារអនុវត្តលើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តប្រចាំឆ្នាំរួចមក ថ្លែងក្នុងពិធីនោះដែរលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតបានតម្កល់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារឲ្យបាននូវសន្តិភាពជាតិ សន្តិសុខសង្គម ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និង អន្តរជាតិ កាន់តែទូលំទូលាយ និង ការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយឋាមពល និងសក្តានុពល ។ លោកជំទាវបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាយើង នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងមុះមុតប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រឹដ្ឋដទៃទៀត ដែលបាននឹងកំពុងតែយាយីបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ រហូតដល់អាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាបានបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរផងដែរ។ លោកជំទាវ បានបញ្ជាក់ទៀតថា នៅក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងមកនេះ បទល្មើសជួញដូរមនុស្សក្នុងតំបន់ និងនៅតាមបណ្តាប្រទេសលើពិភពលោក មិនបានថមថយឡើយ បើទោះបីជាមានការខិតខំប្រឹងប្រែងពីបណ្តារដ្ឋាភិបាលនៃប្រទេសតូចធំទាំង ឡាយយ៉ាងណាក៏ដោយ ។ ប្រទេសនីមួយៗ ខិតខំបង្កើតឲ្យមានច្បាប់ គោលនយោបាយ យន្តការជាតិយុទ្ធសាស្ត្រ វិធានការ និងវិធីសាស្ត្រជំនាញដ៏សម្បូរបែប ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ក៏ប៉ុន្តែតែនៅតែមានជនរងគ្រោះកាន់ តែច្រើនឡើងៗ ដែលបាននឹងកំពុងរងទុក្ខវេទនាដោយការធ្វើទុក្ខបុកម្នេញ និងកេងប្រវ័ញពីឧក្រឹដ្ឋជនជាដើម ។ នៅប្រទេសកម្ពុជាយើងធ្លាប់បានឆ្លងកាត់ឧបសគ្គ និងដោះស្រាយជាបណ្តើរៗ តាំងពីដំណាក់កាលប្រទេស មានសង្គ្រាមស៊ីវិល ជម្ងឺរាត ត្បាត គ្រោះធម្មជាតិ និងផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចសាកល។ គឺដៃម្ខាង ពង្រឹងប្រព័ន្ធគ្រប់គ្រង តាមរយៈកំណែទម្រងយ៉ាងស៊ីជម្រៅ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដៃម្ខាងទៀត ត្រូវបង្កើនសមត្ថភាពក្នុងការរក្សាឲ្យបាននូវស្ថេរភាពនៃកំណើនម៉ាក្រូសេដ្ឋកិច្ច ការពារសន្តិសុខជាតិ និងសុវត្ថិភាពសង្គម នៅគ្រប់ច្រកល្ហក និង គ្រប់ស្ថានភាព នៅទូទាំងប្រទេស។ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដោះស្រាយជីវភាពតាមរយៈការបង្កើតការងារ មុខរបរខ្នាតតូច និងមធ្យម ការបង្កើនផលិតភាពកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាដើម។ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *