ពោធិសាត់៖ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ដ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដពោធិ៍សាត់ និង ឯកឧត្ដមចេង ឡៃ អភិបាលរងខេត្ដពោធិ៍សាត់ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ-ស្រុកក្រគរ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ ក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្គ្រាបបទល្មើសជលផលប្រចាំកន្លែងអភិរក្សជលផលជ្រោយស្ដី នៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៣។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំមកនូវអំណោយចែកជូនក្រុមការពារតំបន់អភិរក្សមានដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ថវិកា ដល់សមត្ថកិច្ចចម្រុះថ្នាក់ ក្រោមជាតិ ដើម្បីចុះធ្វើការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនេសាទ។
បន្ទាប់មក ឯកឧត្ដម បានដឹកនាំកម្លាំងចម្រុះបន្ដចុះត្រួតពិនិត្យស្ថានភាពផលនេសាទ និងការចរាចរណ៍ត្រីប្រហុកចុះ ចាប់ពីឃុំកំពង់លួងរហូតដល់ចំនុចក្រចាប់ ព្រំប្រទល់ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង ដោយប្រើប្រាស់កម្លាំងសរុបចំនួន ៥៥នាក់ មធ្យោបាយកាណូតចំនួន ៦គ្រឿង។
ឯកឧត្តមអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពតូចមួយ នៅព្រំប្រទល់ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង ដើម្បីផ្ដោតសំខាន់លើ ចំនុចដូចខាងក្រោម:សូមធ្វើការកោតសរសើរដល់ក្រុមការងារថ្នាក់ជាតិ-ក្រោមជាតិ ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទកន្លងមក។
ក្នុងនោះត្រីប្រហុកកំពុងចរាចរណ៍ចុះយ៉ាងខ្លាំង និងបានធ្វើការណែនាំដល់មន្ដ្រីជំនាញ និងក្រុមការងារចំរុះត្រូវរៀបចំបង្គោល ត្រៀមទុកបោះជ្រុំក្នុងកន្លែងអភិរក្សនៅរដូវប្រាំងខាងមុខនេះ ។
នៅថ្ងៃនេះផងដែរឯកឧត្តមអភិបាលខេត្តពោធិ៍សាត់បានផ្តល់ជូនសត្វអណ្តើកចំនួន១០៧ក្បាល ជូនដល់សហគមន៍នេសាទស្រីចឹកដើម្បីយកទៅលែងក្នុងតំបន់អភិរក្សរបស់សហគមន៍ដែលស្ថិតនៅក្នុងភូមិតាម៉ៅឃុំកញ្ចលស្រុកកណ្ដៀងខេត្តពោធិ៍សាត់។ផងដែរ ៕