ពោធិសាត់៖ សមត្ថកិច្ចអធិការ នគបាលស្រុកក្រគរ បង្ក្រាបមុខសញ្ញា ជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណីនិងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងម្សៅសថ្លាចំនួន១៦កញ្ចប់សង្ស័យជាសារធាតុញៀន នៅវេលាម៉ោង២និង៣៥នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។
អធិការនគបាលស្រុកក្រគរលោកវរៈសេនីយ៍ឯក មោកភារម្យ បានអោយដឹងថាដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងតាមមតិចង្អុលការដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាតំបូងខេត្តពោធិ៍សាត់។
កម្លាំងនគបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោត បានចេញល្បាតក្នុងភូមិសាស្រ្តឃុំអន្លង់ត្នោតដឹកនាំដោយលោក វ.ឯក .មោក ភារម្យ .អធិការនគរបាលស្រុកក្រគរ និងដោយមានការសម្របសម្រួលពីឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ នៅចំណុចផ្លូវថ្មី ស្ថិតក្នុងភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនសង្ស័យឈ្មោះ ឯក សុផល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ
កំរិតវប្បធម៍ ថ្នាក់ទី១២(ថ្មី) មុខរបរ មិនពិតប្រាកដស្រុកកំណេីត ភូមិ រំចេកបួន ឃុំ រតនះ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបងទីលំនៅបច្ចុប្បន្ន ភូមិថ្គោលធំ ឃុំ អន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មានឪពុកឈ្មោះ ឯក សុផាន អាយុ៦០ឆ្នាំ មុខរបរ លក់ដូរ
ម្ដាយឈ្មោះ ទី គឹមហៀង អាយុ៥២ឆ្នាំ មុខរបរ លក់ដូរទីលំនៅបច្ចុប្បន្ន ភូមិថ្គោលធំ ឃុំ អន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះសមត្ថកិច្ចធ្វើការដកហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន១៦កញ្ចប់ ទម្ងន់ ១១,៧៥ ក្រាមថ្លឹងតែសាច់ថ្នាំ .១.ជញ្ជីងអេឡិចត្រូនិចមួយ
២.ថង់ប្លាស្ទិចសម្រាប់រំលែកវិចខ្ចប់ថ្នាំញៀនមួយចំនួន ៣.ឆាំសម្រាប់ចូកថ្នាំញៀនចំនួនមួយ ៥.ទូរស័ព្ទដៃចំនួនមួយគ្រឿង
៦.សំបកកញ្ចប់បារី លុចសេរី សំរាប់ដាក់ថ្នាំញៀនចំនួនមួយ។
៧.ម៉ូតូចំនួនមួយគ្រឿងផងដែរ ។
បច្ចុប្បន៍ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជា ឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញដើម្បី ក៍សាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕