ពោធិសាត់៖ កម្លាំងសមត្ថកិច្ចនគបាលខេត្តបាត់ដំបងសហកាជាមួយ នគបាលការរិយាល័យព្រហ្មទណ្ឌក្រសួងមហាផ្ទៃកម្លាំងនគបាលខេត្តពោធិសាត់និងនគបាលស្រុកវាលវែងបានបង្ក្រាបមុខសញ្ញាសម្លាប់ឪពុកចុងរួចរត់គេចខ្លួនមកពួនសម្ងំលាក់ខ្លួនត្រូវបានសមត្ថកិច្ចចម្រុះធ្វើការពួនស្ទាក់និងឃាត់ខ្លួនបាន នៅវេលាម៉ោង៣និង៣០នាទីនៅថ្ងៃទី ១៨ ខែធ្នូរ ឆ្នាំ២០២៣។
អធិការនគបាលស្រុកវាលវែងលោកវរះសេនីយ៍ឯក ធាងឡេង បានអោយដឹងល្ងាចថ្ងៃទី១៨ធ្នូរ ២០២៣ នេះថាក្រោយពីទទួលបានព័ត៌មាននេះភ្លាមលោកឧុត្តសេនីយ៍ទោ សថេត បានប្រគល់ភារកិច្ចជូនស្នងការរងនគបាលខេត្តពោធិសាត់ទទួលផែនព្រហ្មទណ្ឌលោកឧត្តមសេនីយ៍ត្រី.ម៉ូលីដា បានដឹកនាំបញ្ជាកម្លាំងធ្វើឡើងនៅចំណុចផ្លូវបំបែកកាស៊ីណូថ្មដា ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែងខេត្តពោធិសាត់ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិដ្ឋាននគរបាលស្រុកវាលវែង ដឹកនដឹកនាំដោយលោក វរសេនីយ៍ទោ ជា ប៉ារីស ឋានៈ អធិការរងប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណី ឃាតកម្ម សម្លាប់ឱពុកចុង កាលពីថ្ងៃទី ១៣ធ្នូរ២០២៣ វេលាម៉ោង ៦ និង៤០នាទី នៅចំណុចក្រុមទី៩ ភូមិសាមគ្គី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងក្រោយធ្វើសកម្មភាពរួចបានរត់គេចខ្លួនមកសមងំលាក់ខ្លួននៅក្នុងស្រុកវាលវែងឃាត់ខ្លួនជនសង្ស័យដៃដល់ក្នុងអំពើឃាតកម្មចំនួន ១នាក់ ឈ្មោះ វណ្ណាវី វិជ្ជានៈ ភេទប្រុស អាយុ ៣៥ឆ្នាំ ។
អធិការនគបាលស្រុកវាលវែងលោកវរៈសេនីយ៍ឯក.ធាងឡេង.បានអោយដឹងទៀតថានៅក្នុងកិច្ចប្រតិបត្តការខាងលើនេះកម្លាំងសមត្ថកិច្ចយើងដកហូតបានរួមមាន: ម៉ូតូ ចំនួន ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AP-0847 ទូរស័ព្ទ ចំនួន ១ គ្រឿង លុយ ចំនួន ១០០ដុល្លា និង លុយខ្មែរ ចំនួន ១០មុឺនរៀល ។
បច្ចុប្បន្នជសង្ស័យ រួមជាមួយសម្ភារៈវត្ថុតាងត្រូវបាននាំមកកាន់អធិកាដ្ឋាននគរបាលស្រុកវាលវែង ដើម្បីសាកសួនិងក៍សាងសុំណុំរឿងបញ្ជូនបន្ត ៕