កំពង់ឆ្នាំង៖ កម្លាំងចម្រុះខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង.ពោធិ៍សាត់.បាត់ដំបង.កំពង់ធំ.សហការណ៍ចុះធ្វើការបង្ក្រាបបទល្មើសនេសាទធ្វើការចុះរុះរើបំផ្លាញចោលរបាំងសាច់អួន ដែលក្រុមជនល្មើសដាក់រាំងកាត់ទទឹងផ្ជិតផ្លូវទឹកដែលត្រីចរាចរណ៍ចុះមកផ្នែកខាងក្រោមនៅចំណុចព្រុំប្រទល់៣ខេត្តកំពង់ធំ.ពោធិសាត់.កំពង់ឆ្នាំង នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣។
កិច្ចប្រតិបត្តការចុះរុះរើរបាំងរាំងផ្ជិតផ្លូវចរាចរណ៍ត្រីខាងលើនេះដឹកនាំដោយលោក. ប៉ែន ផល្លីកា. អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម. ឌិត ទីណា. រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក .សុក ហុង.អគ្គនាយករងរដ្ឋបាលជលផល តំណាង ឯកឧត្តម ពុំ សុថាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល ដោយមានការចូលរួម នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ លោកនាយផ្នែក-នាយរងផ្នែក សង្កាត់រដ្ឋបាលជលផល លោកនាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង-កំពង់ធំ-កំពង់ឆ្នាំងដោយបានសហការជាមួយលោក លោក ជា សោភ័ណ កងរាជអាវុធហត្ថលើផ្ទៃប្រទេស វ.ទោ នួន សាវឿន អគ្គស្នងការនគរបាលជាតិ លោកនាយ-លោកនាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូង-ជើងបឹងទន្លេសាប យោធាខេត្ដ កងរាជអាវុធហត្ថខេត្ដ-ស្រុក និងមន្ដ្រីរដ្ឋបាលជលផលជាច្រើនទៀត ។
នាឱកាស ចុះសួរសុខទុក្ខកងកំលាំងអន្តរាគមន៍នេះ ឯកឧត្តម បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងនាំមកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចែកជូនមានដូចជា ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនធំដល់សមត្ថកិច្ចចម្រុះថ្នាក់ជាតិបន្តបង្ក្រាបបទល្មើសជលផលដែលប្រចាំការកន្លែងអភិរក្សជលផលជ្រោយស្ដី។
លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី១៨ធ្នូ២០២៣នេះថាកម្កាំងចំរុះទាំងអស់ដឹកនាំដោយ ប៉ែនផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្មនិងលោក សុខហុង អនុប្រធានរដ្ឋបាលជលផលបានបន្ដចុះត្រួតពិនិត្យស្ថានភាពការនេសាទត្រីនៅចំនុច ព្រំប្រទល់ខេត្ដពោធិ៍សាត់-កំពង់ឆ្នាំង-កំពង់ធំ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ៦២នាក់ មធ្យោបាយធ្វើសកម្មភាពកាណូតតូចធំចំនួន១៥គ្រឿង បានចុះរុះរើរបាំងដែលជនលើសបានដាក់រាំងផ្ជិតដើម្បីចាប់យកត្រីលើសប្រវែងដែលបានកំណត់ ដើម្បីបើកផ្លូវអោយត្រី ធ្វើចរាចរណ៍ចុះទៅផ្នែកខាងក្រោម ជាលទ្ធផលបាន១ ករណី ដោយបានធ្វើការរុះរើរបាំងសាច់អួនក្រឡាល្អិត២៤ខ្សែ ប្រវែង ៦៩០០ម៉ែត្រលបលូកងចំនួន២៤មាត់ បង្គោល ចំនួន ២០០ដើមចាក់លែងត្រី ៦៥០គីឡូក្រាមចូលទៅក្នុងទន្លេវិញផងដែរ ។
អនុរដ្ឋលេខាធិការក្រសួងកសិកម្មបានធ្វើការផ្ដាំផ្ញើដល់កម្លាំងសមត្ថកិច្ចថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ត្រូវតែបន្តសហការត្រួតពិនិត្យមើលការធ្វើនេសាទក្នុងនោះត្រូបន្តចុះធ្វើការបង្ក្រាបរៀងរាល់ថ្ងៃដើម្បីថែរក្សានិរន្តរភាពពូជត្រីឲ្យបានគង់វង្ស ៕