ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥ គ្រួសារនៅឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តំពង់ឆ្នាំងបានទទួលអំណោយដ៏ថ្លៃថ្លា របស់សម្តេចចៅហ្វាវាំង គង់ សំអុល អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ឯកឧត្តម អ៊ិន រដ្ឋាសេរី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងរួមដំណើរដោយឯកឧត្តម ស៊ុន គាវ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិបានចុះសាកសួរសុខទុក្ខ និង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិកគណៈ អចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះដល់លំនៅដ្ឋានចំនួន៥គ្រួសារនៅក្នុងឃុំអូរឫស្សី ស្រុកកំពង់
ត្រឡាច ខេត្តំពង់ឆ្នាំង នៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៣នេះ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តមអ៊ិន រដ្ឋាសេរី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល កន្លងមកសម្តេចតែងតែយកចិត្តទុកដាក់នឹករលឹកនិងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ងាយរងគ្រោះគ្រប់ទីកន្លែងដោយមិនប្រកាន់ ពូជសាសន៍ និង និន្នាការនយោបាយឡើយ។

ឯកឧត្តម អ៊ិន រដ្ឋាសេរី ក៏បានផ្តាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ខិតខំថែទាំសុខភាព បង្កើនមុខរបរប្រចាំថ្ងៃចូលរួមគោរពច្បាប់ចរាចរណ៍ អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីគ្រឿងញៀននិងរួមគ្នាថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្នអោយបានគង់វង្ស ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

អំណោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០គីឡូ មីជាតិ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកសុីអុីវ១យួរ ផ្លែឈើគ្រប់មុខមួយស្បោង និង ថវិកា ៣០ ០០០រៀល ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *