ពោធិ៍សាត់៖ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ ១៣៤ .១៣៥ ស្ថិតក្នុងភូមិថ្កោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបុកគ្នាជាមួយនិង គោយន្តកន្ត្រៃ នៅវេលាម៉ោង៦និង០០នាទីល្ងាចថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២៣។ បណ្ដាលឲ្យខូចខាត : រថយន្ត ១ គ្រឿង គោយន្តកន្ត្រៃ ១ គ្រឿង ស្លាប់មនុស្ស ( ១ នាក់ប្រុស ) ពេលបញ្ជូនទៅដល់មណ្ឌលសុខភាព ឃុំអន្សាចំបក់ បានដាច់ខ្យល់ស្លាប់ ។
លោកវរ:សេនីយ៍ឯក មោគភារម្យ អធិការនគបាលស្រុកក្រគបានអោយដឹងថារថយន្តបង្កម៉ាក TOYOTA .PRIUS ពណ៌ក្រហម ពាក់ផ្លាកលេខ កម្ពុជាRAYUTH69 ធ្វើចរាចរណ៍ ទិសថៅពីកើតទៅលិច អ្នកបើកបរ បានរត់គេចខ្លួនបាត់ដោយបន្សល់រថយន្តនៅនិងកន្លែងបានបុកគោយន្តកន្ត្រៃបណ្តាកអោយរងគ្រោះម៉ាក គូបូតា ពណ៌ក្រហម ធ្វើចរាចរណ៍ពីជើងទៅត្បូង ខ្វែងទិសគ្នា។
អធិការនគបាលស្រុកក្រគបានអោយដឹងបន្ថែមទៀតថាអ្នកបើកបរគោយន្តឈ្មោះ យ៉ន សាក់ ភេទប្រុស អាយុ 35ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្កោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរ : កសិករ ស្លាប់។
សមត្ថកិច្ចបានអោយដឹងថាមូលហេតុ : អ្នកបើកបរដោយខ្វះការប្រុងប្រយ័ត្ន កត្តាល្បឿន។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានរាយការណ៍ជូនស្នងការនគបាលខេត្តនិងសុំការអនុញ្ញាតិពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៧និង៥០ នាទីយប់ បានបញ្ជាឱ្យធ្វើកំណត់ហេតុប្រគល់/ទទួលឱ្យទៅក្រុមគ្រួសារ ដើម្បីយកសព្វជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែកវត្ថុតាងរថយន្ត ១ គ្រឿង គោយន្តកន្ត្រៃ ១ គ្រឿង បាននាំយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលអន្សាចំបក់ ជាបណ្ដោះអាសន្នដើម្បីដោះស្រាយតាមនិតិវិធី ៕