សៀមរាប៖ ក្រសួងអភិវឌ្ឍន៍ជនបទរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំថ្នាក់ខេត្ត ស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ ពាស វាលពាសកាលនៅខេត្តសៀមរាបរដ្ឋបាលខេត្តសៀមរាបដោយមានការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា បានបើកកិច្ចប្រជុំថ្នាក់ខេត្តស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) នៅខេត្តសៀមរាប ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ឹង គីមលាង អភិបាលរងខេត្តសៀមរាបនិង ជាប្រធានក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ។ ក្នុងកិច្ចប្រជុំនេះដែរគឺក្នុងគោលបំណំងសំខាន់គឺ ៖១. ដើម្បីពិនិត្យវឌ្ឍនភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនិងបញ្ហាប្រឈមពាក់ព័ន្ធការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងខេត្ត២.ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកន្លងមក និងរំលឹកអំពីសូចនាករបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល វិធីសាស្ត្រកំណត់សំណាកអង្កេតស្ថានភាពអនាម័យតាមខ្នងផ្ទះ និងទី៣. ដើម្បីពិនិត្យកំណត់គោលដៅ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលខេត្តសៀមរាបឡើងវិញ ឈានទៅសម្រេចឱ្យបានជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។លោក អ៊ឹង គីមលាង អភិបាលរងខេត្តសៀមរាប និង ជាប្រធានក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិទទួលបាននូវការចម្រើនគ្រប់វិស័យ ដែលបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្តសៀមរាប ក៏បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជម្រុញការអភិវឌ្ឍនានានៅតាមមូលដ្ឋានសំដៅកាត់បន្ថយភាពក្រីក្ររនៅក្នុងប្រទេសកម្ពុជាស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះផងដែរការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលរដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពោលគឺធ្វើយ៉ាងណាអោយការផ្គត់ផ្គង់សេវាផ្នែកនេះបានទៅដល់ដៃប្រជាពលរដ្ឋ និយាយជារួមគឺការសម្រចអោយបាននូវទស្សនៈវិស័យ “នៅឆ្នាំ ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុង បរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។ លោក អ៊ឹង គីមលាង បានមានប្រសាសន៍បន្ថែមថា កាលពីឆ្នាំមុនគឺឆ្នាំ២០១៣ ខេត្តសៀមរាប អត្រាគ្រប ដណ្តប់ផ្នែកអនាម័យមានក្នុងកម្រិត ៣៦.៣០% ហើយក្នុងនោះដែរខេត្តសៀមរាប ពុំមានភូមិ ឃុំ ឬស្រុកណាមួយក្នុងខេត្តដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទេ ។ ក៏ប៉ុន្តែ១០ឆ្នាំក្រោយគឺឆ្នាំ២០២៣នេះ អត្រាគ្របដណ្តប់ អនាម័យមានចំនួន ៨៨ % ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនសរុប ២១២ .៦២០ បង្គន់ ខ្នងផ្ទះបានប្រើប្រាស់បង្គន់រួមមានចំនួន ៦.២៨១ ខ្នងផ្ទះ និងខ្នងផ្ទះគ្មានបង្គន់ប្រើប្រាស់សរុបមានចំនួន ២៩.៥៨៩ ខ្នងផ្ទះ ។ ក្នងនោះដែរភូមិដែលបញ្ឈប់ការបន្ទោបង់ពាស់វាល ពាសកាល(ODF) គឺមានចំនួន ៣៧៧ភូមិ ឃុំដែលបញ្ឈប់ការបន្ទោបង់ពាស់វាលពាសកាល មានចំនួ៣២ ឃុំ ហើយជាពិសេសគឺស្រុកដែលបញ្ឈប់ការបន្ទោបង់ ពាសវាលពាសកាលនៅក្នុងខេត្តសៀមរាបមានចំនួន០៣ស្រុក គឺស្រុកអង្គរជុំ ស្រុកស្រីស្នំ និង ស្រុកបន្ទាយស្រី ។ ដោយឡែកសម្រាប់បញ្ហាប្រឈមមួយដ៏សំខាន់ដែលរដ្ឋបាលខេត្តសៀមរាប បានកំពុងនឹងជួយប្រទះក្នុងការលើកកម្ពស់អនាម័យជនបទនោះគឺ អត្រាគ្របដណ្តប់អនាម័យនៅតំបន់ប្រឈម ដែលមានប្រជាជនរស់នៅលើទឹកជាប្រចាំ និងតំបន់ដែលមានប្រជាជនរស់នៅលើទឹក៦ខែ លើគោក៦ខែ នៅមានកម្រិតទាបនៅឡើយ ដែលសរុបមាន២៥ភូមិ ៦ឃុំ ៥ស្រុក(ស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងស្រុកជីក្រែង) ដែលស្មើនឹង៧១០២ ខ្នងផ្ទះ ហើយក្នុងនោះមានបង្គន់ប្រើប្រាស់ ២២៣៧ខ្នង នឹងពាសវាលពាសកាល ៤៨៦៥ខ្នង ។ ក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ឹង គីមលាង អភិបាលរងខេត្តសៀមរាប និង ជាប្រធានក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តក៍បានស្នើសុំដល់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាអង្គការ ដៃគូរអភិវឌ្ឍន៍នានា សូមបន្តជួយគាំទ្រ និងពង្រីកនូវវិសាលភាពនៃកម្មវិធីលើកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ នៅតាមសហគមន៍នេះ អោយបានគ្រប់ ភូមិ ឃុំ ក្នុងខេត្ត ដើម្បីឈានសម្រេចអោយខានតែបាននូវទស្សនៈវិស័យ “នៅឆ្នាំ ២០២៥ ប្រជាជន គ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។ ក្នុងនោះដែរ ដោយ ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថាការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអនាម័យ គឺជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសនៅតំបន់ ជនបទ និងជាអាទិភាពមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ការវិនិយោគរបស់គ្រួសារដើម្បីសង់បង្គន់ប្រើប្រាស់តាមខ្នងផ្ទះផ្ទាល់ខ្លួន គឺជាជំហានមួយឆ្ពោះទៅរកការបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងនៅកម្ពុជាដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់ សុខភាពសាធារណៈ សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តម ជាម ហ៊ីម បន្តថាការកង្វះអនាម័យមានផលអវិជ្ជមានជា ច្រើនដល់ជីវភាពរស់នៅ និងសេដ្ឋកិច្ចសង្គម ជាពិសេសប៉ះពាល់សុខភាពកុមារ ដូចជាការឆ្លងជំងឺ កំណើន អត្រាស្លាប់ និងបញ្ហាក្រិសក្រិនដែលប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍បញ្ញាស្មារតីកុមារ។ហើយទម្លាប់បន្ទោបង់ពាសវាលពាសកាលដោយសារកង្វះការយល់ដឹងអំពីអនាម័យ កង្វះបង្គន់អនាម័យ និងបរិក្ខាអនាម័យផ្សេងៗ ។ ហេតុដូច្នេះ ដើម្បីពន្លឿនការសម្រេចឱ្យបានស្ថានភាពបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាលនៅសហគមន៍ជនបទ ក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឯកឧត្តម ជាម ហ៊ីម ក៍បានមានប្រសាសន៍អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ដូចជា ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងជាពិសេសរដ្ឋបាលខេត្ត ស្រុក ក្រុង និងឃុំ សង្កាត់សូមមេត្តាចូលរួមគាំទ្រអនុវត្តនិងពង្រីកនូវវិសាលភាពនៃកម្មវិធីលើកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ នៅតាម សហគមន៍ អោយបានគ្រប់ ភូមិ ឃុំ ក្នុងខេត្ត ដើម្បីឈានសម្រេចអោយខានតែបាននូវទស្សនៈវិស័យ “នៅឆ្នាំ ២០២៥ ឱ្យមានប្រសិទ្ធភាពផងដែរ៕
Related Posts
លោក ប៉ែន វណ្ណរិទ្ធ បានដឹកនាំមន្ត្រីជំនាញ ចុះចាក់វ៉ាក់សាំង ការពារជំងឺសារទឹក ដល់សត្វគោក្របីបាន២៥០ក្បាល ជូនដល់ប្រជាកសិករ នៅស្រុកកំពង់ស្វាយ
(កំពង់ធំ)÷នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ចាន់ បញ្ញវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមទាំងមន្ត្រីជំនាញការិយាល័យ និងដោយមានការចូលរួមការសហការពីលោក អ៊ុត វណ្ណរ៉ា អភិបាលនៃគណៈអភិបាលស្រុកកំពង់ស្វាយ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ…
ការប្រលងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០២២.២០២៣
សៀមរាប៖ នៅព្រឹកថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលសិស្សានុ សិស្សនៅទូទាំងប្រទេស ចូលធ្វើការប្រឡងយកសញ្ញាប័ត្របញ្ចប់មធ្យមសិក្សាទុតិយភូមិ។ នៅខេត្តសៀមរាប យើងសង្កេតឃើញ នៅតាមមណ្ឌលប្រឡងទាំង ១៦មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១២។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមបើកកេះវិញ្ញាសារប្រឡងនៅតាមមណ្ឌលប្រឡង ក្នុងក្រុងសៀមរាប ក៏មានវត្តមានរបស់ ឯកឧត្តម អ៊ាន…
ល្បែងប្រជលមាន់អន ឡាញ នៅតែកើតមាននៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ទោះបីមានការរឹតបន្តឹងពីប្រមុខរាជរដ្ឋាភិបាល
ខេត្តកំពង់ឆ្នាំង៖ ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា ល្បែងប្រជល់មាន់តាមអនឡាញនិងឡូតូ នៅតែបន្តកើតមានឡើងយ៉ាងគឃ្លើន បើទោះបីមានការរឹតបណ្តឹងពីប្រមុខរាជរដ្ឋាភិបាលយ៉ាងណាក្តី។ ជាក់ស្តែងផ្ទះមួយកន្លែងនៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង កំពុងតែមានសកម្មភាពក្រុមញៀនល្បែងចេញចូល លេងយ៉ាងអាណាធិប្បតេយ្យ ប៉ុន្តែហាក់ដូចជាទទួលបាននូវការរក្សាភាពស្ងៀមស្អាត់ពីកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តកំពង់ឆ្នាំង។ ប្រភពដដែលបន្តថា មូលហេតុនៃការមិនហ៊ានបង្ក្រាបនេះដោយសារកន្លែងបើកល្បែងនេះ ឈ្មោះលោកតោ ជាមេធំ និងជាពិសេសមានខ្នងបង្អែកគ្រាក់ៗប្រគល់ខ្នងឲ្យផ្អែកពីក្រោយ និងអាចថាមានការត្រូវរូវគ្នាផងដែរ ទើបគ្មានអ្នកណាហ៊ានបង្ក្រាបនោះឡើយ ក្នុងដែនសមត្ថកិច្ចខេត្តកំពង់ឆ្នាំង។ ករណីទាំងនេះជាការលើកឡើងរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ…