សៀមរាប៖ ក្រសួងអភិវឌ្ឍន៍ជនបទរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បើកកិច្ចប្រជុំថ្នាក់ខេត្ត ស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ ពាស វាលពាសកាលនៅខេត្តសៀមរាបរដ្ឋបាលខេត្តសៀមរាបដោយមានការគាំទ្រពីអង្គការភ្លែនអន្តរជាតិកម្ពុជា បានបើកកិច្ចប្រជុំថ្នាក់ខេត្តស្តីពីការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) នៅខេត្តសៀមរាប ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក អ៊ឹង គីមលាង អភិបាលរងខេត្តសៀមរាបនិង ជាប្រធានក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ។ ក្នុងកិច្ចប្រជុំនេះដែរគឺក្នុងគោលបំណំងសំខាន់គឺ ៖១. ដើម្បីពិនិត្យវឌ្ឍនភាពនៃការសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនិងបញ្ហាប្រឈមពាក់ព័ន្ធការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងខេត្ត២.ដើម្បីឆ្លុះបញ្ចាំងពីការអនុវត្តគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកន្លងមក និងរំលឹកអំពីសូចនាករបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល វិធីសាស្ត្រកំណត់សំណាកអង្កេតស្ថានភាពអនាម័យតាមខ្នងផ្ទះ និងទី៣. ដើម្បីពិនិត្យកំណត់គោលដៅ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលខេត្តសៀមរាបឡើងវិញ ឈានទៅសម្រេចឱ្យបានជាខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។លោក អ៊ឹង គីមលាង អភិបាលរងខេត្តសៀមរាប និង ជាប្រធានក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិទទួលបាននូវការចម្រើនគ្រប់វិស័យ ដែលបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្តសៀមរាប ក៏បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជម្រុញការអភិវឌ្ឍនានានៅតាមមូលដ្ឋានសំដៅកាត់បន្ថយភាពក្រីក្ររនៅក្នុងប្រទេសកម្ពុជាស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះផងដែរការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ដែលរដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពោលគឺធ្វើយ៉ាងណាអោយការផ្គត់ផ្គង់សេវាផ្នែកនេះបានទៅដល់ដៃប្រជាពលរដ្ឋ និយាយជារួមគឺការសម្រចអោយបាននូវទស្សនៈវិស័យ “នៅឆ្នាំ ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុង បរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។ លោក អ៊ឹង គីមលាង បានមានប្រសាសន៍បន្ថែមថា កាលពីឆ្នាំមុនគឺឆ្នាំ២០១៣ ខេត្តសៀមរាប អត្រាគ្រប ដណ្តប់ផ្នែកអនាម័យមានក្នុងកម្រិត ៣៦.៣០% ហើយក្នុងនោះដែរខេត្តសៀមរាប ពុំមានភូមិ ឃុំ ឬស្រុកណាមួយក្នុងខេត្តដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទេ ។ ក៏ប៉ុន្តែ១០ឆ្នាំក្រោយគឺឆ្នាំ២០២៣នេះ អត្រាគ្របដណ្តប់ អនាម័យមានចំនួន ៨៨ % ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួនសរុប ២១២ .៦២០ បង្គន់ ខ្នងផ្ទះបានប្រើប្រាស់បង្គន់រួមមានចំនួន ៦.២៨១ ខ្នងផ្ទះ និងខ្នងផ្ទះគ្មានបង្គន់ប្រើប្រាស់សរុបមានចំនួន ២៩.៥៨៩ ខ្នងផ្ទះ ។ ក្នងនោះដែរភូមិដែលបញ្ឈប់ការបន្ទោបង់ពាស់វាល ពាសកាល(ODF) គឺមានចំនួន ៣៧៧ភូមិ ឃុំដែលបញ្ឈប់ការបន្ទោបង់ពាស់វាលពាសកាល មានចំនួ៣២ ឃុំ ហើយជាពិសេសគឺស្រុកដែលបញ្ឈប់ការបន្ទោបង់ ពាសវាលពាសកាលនៅក្នុងខេត្តសៀមរាបមានចំនួន០៣ស្រុក គឺស្រុកអង្គរជុំ ស្រុកស្រីស្នំ និង ស្រុកបន្ទាយស្រី ។ ដោយឡែកសម្រាប់បញ្ហាប្រឈមមួយដ៏សំខាន់ដែលរដ្ឋបាលខេត្តសៀមរាប បានកំពុងនឹងជួយប្រទះក្នុងការលើកកម្ពស់អនាម័យជនបទនោះគឺ អត្រាគ្របដណ្តប់អនាម័យនៅតំបន់ប្រឈម ដែលមានប្រជាជនរស់នៅលើទឹកជាប្រចាំ និងតំបន់ដែលមានប្រជាជនរស់នៅលើទឹក៦ខែ លើគោក៦ខែ នៅមានកម្រិតទាបនៅឡើយ ដែលសរុបមាន២៥ភូមិ ៦ឃុំ ៥ស្រុក(ស្រុកពួក ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និងស្រុកជីក្រែង) ដែលស្មើនឹង៧១០២ ខ្នងផ្ទះ ហើយក្នុងនោះមានបង្គន់ប្រើប្រាស់ ២២៣៧ខ្នង នឹងពាសវាលពាសកាល ៤៨៦៥ខ្នង ។ ក្នុងនាមអាជ្ញាធរខេត្ត លោក អ៊ឹង គីមលាង អភិបាលរងខេត្តសៀមរាប និង ជាប្រធានក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តក៍បានស្នើសុំដល់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាអង្គការ ដៃគូរអភិវឌ្ឍន៍នានា សូមបន្តជួយគាំទ្រ និងពង្រីកនូវវិសាលភាពនៃកម្មវិធីលើកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ នៅតាមសហគមន៍នេះ អោយបានគ្រប់ ភូមិ ឃុំ ក្នុងខេត្ត ដើម្បីឈានសម្រេចអោយខានតែបាននូវទស្សនៈវិស័យ “នៅឆ្នាំ ២០២៥ ប្រជាជន គ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។ ក្នុងនោះដែរ ដោយ ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថាការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអនាម័យ គឺជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសនៅតំបន់ ជនបទ និងជាអាទិភាពមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ការវិនិយោគរបស់គ្រួសារដើម្បីសង់បង្គន់ប្រើប្រាស់តាមខ្នងផ្ទះផ្ទាល់ខ្លួន គឺជាជំហានមួយឆ្ពោះទៅរកការបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុងនៅកម្ពុជាដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់ សុខភាពសាធារណៈ សុខុមាលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តម ជាម ហ៊ីម បន្តថាការកង្វះអនាម័យមានផលអវិជ្ជមានជា ច្រើនដល់ជីវភាពរស់នៅ និងសេដ្ឋកិច្ចសង្គម ជាពិសេសប៉ះពាល់សុខភាពកុមារ ដូចជាការឆ្លងជំងឺ កំណើន អត្រាស្លាប់ និងបញ្ហាក្រិសក្រិនដែលប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍បញ្ញាស្មារតីកុមារ។ហើយទម្លាប់បន្ទោបង់ពាសវាលពាសកាលដោយសារកង្វះការយល់ដឹងអំពីអនាម័យ កង្វះបង្គន់អនាម័យ និងបរិក្ខាអនាម័យផ្សេងៗ ។ ហេតុដូច្នេះ ដើម្បីពន្លឿនការសម្រេចឱ្យបានស្ថានភាពបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាលនៅសហគមន៍ជនបទ ក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឯកឧត្តម ជាម ហ៊ីម ក៍បានមានប្រសាសន៍អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ដូចជា ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងជាពិសេសរដ្ឋបាលខេត្ត ស្រុក ក្រុង និងឃុំ សង្កាត់សូមមេត្តាចូលរួមគាំទ្រអនុវត្តនិងពង្រីកនូវវិសាលភាពនៃកម្មវិធីលើកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ នៅតាម សហគមន៍ អោយបានគ្រប់ ភូមិ ឃុំ ក្នុងខេត្ត ដើម្បីឈានសម្រេចអោយខានតែបាននូវទស្សនៈវិស័យ “នៅឆ្នាំ ២០២៥ ឱ្យមានប្រសិទ្ធភាពផងដែរ៕
Related Posts
រថយន្តសេរីទំនើប570 បុកជាមួយម៉ូតូបណ្ដាល មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់
តាកែវ៖ នៅវេលាម៉ោង០៥ :៣៥នាទី ថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរមួយ នៅ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ រវាងរថយន្ដ នឹង ម៉ូតូ មានទិសដៅបញ្ច្រសទិសគ្នា ពីជើង ទៅ ត្បូង បានបើកបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយអ្នកបើកបរម៉ូតូ២…
ដង្ហែអង្គកឋិនទានមហា សាមគ្គីចូលវត្តឥន្ទបត្តបូរី ហៅ(វត្តអង្គរខាងជើង)
សៀមរាប៖ អង្គកឋិនទានមហាសាមគ្គីមួយដែលបានផ្តួចផ្តើមឡើងដោយលោកជំទាវមហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី និង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ និងលោកជំទាវ អ៊ុន វុនលី , លោកជំទាវ ប៉ែន សារ៉ន និងមហាឧបាសិកា ភឿង យ៉ា ឯកឧត្តមឧត្តមសេនីយ៍ឯក គង់…
ពិធីបិទវេទិកាស្តីពី ការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តសៀមរាប
វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋឲ្យចំគោលដៅ សំដៅដល់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ដែលបានដំណើរការរយៈពេល១ថ្ងៃកន្លះ ដែលធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្ត តំណាងឯកឧត្តម…