កំពង់ឆ្នាំង៖ នាយខណ្ឌជលផល កំពង់ឆ្នាំង នាយផ្នែកជលផល កំពង់ប្រសាទនិង នាយសង្កាត់ជល់ផល កំពង់ត្រឡាច ប្រហែលសំងំដេកលក់ស្ងាត់ឈឹង អស់ហើយ ខណៈដែល ឧបករណ៍នេសាទ (នាមទទឹង) កំពុងតែប្រព្រឹត្តបទល្មើសយ៉ាង គគ្រឹក គគ្រេង ស្ថិតនៅក្នុងភូមិសាស្ត្រចំនួន០២ មានស្រុកកំពង់ត្រឡាចនិងស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង យ៉ាងអនាធិបតេយ្យជាពិសេស ដោយគេដឹងថា លោក យូ គឹម ហេង នាយសង្កាត់កំពង់ត្រឡាច ជាអ្នកទទួលលាភសក្ការៈ។
មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដាក់មងចងសន្ទូចនៅទីនោះបានបង្ហើបឲ្យដឹងថាជារៀងរាល់យប់រាល់ថ្ងៃគេសង្កេតឃើញថាបទល្មើសនាមទទឹងវាទយ៉ាងអនាធិបតេយ្យគ្មានសមត្ថកិច្ចណាចុះមកបង្ក្រាបឡើយ។
បើតាមប្រភពពលរដ្ឋបង្ហើបឱ្យដឹងថាឈ្មោះជា គឺអ្នករត់ការបទល្មើស “នាមទទឹង” ទាំងអស់នោះ ឲ្យទៅអ្នកពាក់ព័ន្ធ ទើបធ្វើការអ្នកនេសាទខុសច្បាប់ ប្រព្រឹត្តទៅ បានរលូនមិនខ្វាយខ្វល់ពីជំនាញសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ។
បើយោងតាមប្រភពបន្តថា លោក ជាត្រូវរ៉ូវគ្នាតាមរយៈខ្សឹបដាក់ត្រចៀកសមត្ថកិច្ចស្ងាត់ៗសម្រួលគ្នាសូមវាទនាមទទឹងនៅតំបន់នោះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ប្រជាពលរដ្ឋស្នើសុំទៅលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទឱ្យដឹងថាជារៀងរាល់យប់រាល់ថ្ងៃពួកគាត់ឃើញនាមទទឹងវាទយ៉ាងអាណាធិបតេយ្យមិនឃើញជំនាញពាក់ព័ន្ធណាមកបង្ក្រាបសោះព្រោះថាមងរបស់គាត់រកស៊ីជាលក្ខណៈគ្រួសារត្រូវបាននាមទទឹងទាំងអស់នោះវាទដាច់តិចខ្ទីអស់ហើយដោយសារនាមទទឹងទាំងអស់នោះបំផ្លាញមងរបស់ពួកគាត់នាមទទឹងទាំងអស់នោះច្បាប់មិនអនុញ្ញាតឲ្យហេតុអ្វីបានជាមាននាមទទឹងវាទយ៉ាងអនាធិបតេយ្យទៅវិញសូមលោកជំនាញជលផលជួយពិនិត្យផង។
ពលរដ្ឋនិងមហាជនរិះគន់ថាបើទុកឱ្យមន្ត្រីគ្រាប់រពៅខិលខូចមួយចំនួននេះឲ្យឈរជើងនៅនាយសង្កាត់កំពុងត្រឡាចបន្តទៅទៀតធ្វើឱ្យប៉ះពាល់ត្រីនិងមច្ឆាជាតិក្នុងបឹងទន្លេសាបមុខតែរលាយអស់។
បើតាមការអះអាងម្ចាស់នាមនីមួយៗបានប្រាប់ថាឈ្មោះលោកជា.ជា អ្នករត់ការនាមទទឹងចំនួន ៨ទូក។
ជាពិសេសពលរដ្ឋស្នើសុំដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈវិជ្ជាការឯកភាពខេត្តមេត្តាជួយឱ្យជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នចុះទៅបង្ក្រាបនិងទប់ស្កាត់ទាន់ពេលវេលាទេ?ដូច្នេះត្រីនិងមច្ឆាជាតិមុខតែរលាយហិនហោចអស់៕