!កំពង់ឆ្នាំង៖ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំងសម្រេចការប្រមូលទិន្នផលស្រូវវស្សាបាន៩២%ហើយ គិតត្រឹមពាក់កណ្តាលខែធ្នូនេះ!។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងឲ្យដឹងថា៖ គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣នេះ នៅទូទាំងខេត្តកំពង់ឆ្នាំង ប្រជាកសិករសម្រេចប្រមូលផលស្រូវវស្សាបានចំនួន១៣១,៧៧៣ ហិកតា ស្មើនឹង៩២,១៤ ភាគរយ នៃផែនការដែលអនុវត្តបាន លើផ្ទៃដីចំនួន ១៤៣ ០០៥ ហិកតា ដោយទទួលបានទិន្នផលជាមធ្យម ៣៤០០ គីឡូក្រាម ក្នុង១ហិកតា។
ក្នុងនោះលោកបានបញ្ជាក់ថា៖ ស្រូវគ្រប់ប្រភេទក្នុងឆ្នាំនេះបើប្រៀបធៀបតម្លៃឆ្នាំមុនៗស្រូវខ្សាយចម្រុះហាលស្ងួតបានតម្លៃត្រឹមតែ៨០០ទៅ ៩០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែឆ្នាំនេះមានតម្លៃ១,៣ ០០រៀលក្នុង១គីឡូក្រាមដោយឡែកស្រូវរំដួលឬ(ផ្ការំដួល)ឆ្នាំមុនៗស្រូវហាលស្ងួតបានតម្លៃត្រឹមតែមួយគីឡូ១,១ ០០រៀល ដោយឆ្នាំនេះតម្លៃ១,៥០០រៀលក្នុង១គីឡូក្រាម។
លោកបានអោយដឹងបន្ថែមទៀតថាតម្លៃស្រូវក្នុងសប្តាហ៍នេះគឺស្រូវក្រអូប(ស្ងួត)តម្លៃ១,៥៦០រៀលក្នុង១គីឡូ ក្រាមខ្ពស់ជាងឆ្នាំ ២០២២ ចំនួន២២០រៀល ក្នុងមួយគីឡូក្រាម,ស្រូវចម្រុះ(ស្ងួត) ជាមធ្យមតម្លៃ១,៣៥០រៀលក្នុងមួយគីឡូក្រាមខ្ពស់ជាងឆ្នាំ២០២២ ចំនួន១០០រៀលក្នុងមួយគីឡូក្រាម,ស្រូវIR(សើម)តម្លៃ ៩៩០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ចំនួន១៨០រៀលក្នុង១គីឡូក្រា ម៕