នៅខេត្តសៀមរាប៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួមជាមួយរដ្ឋបាលខេត្តសៀមរាប ដោយមានការឧបត្ថម្ភគាំទ្រមូលនិធីពីអង្គការដែនដីមនុស្សហូរឡង់ដ៍ប្រចាំនៅកម្ពុជា( Terre de Homemes ) បានបើកសិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និង“គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា”សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ ដល់មន្ត្រីជំនាញនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ចំនួន១២ ខេត្ត ដោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ។ អង្គសិក្ខាសាលាបានប្រារព្ឋធ្វើនៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប ក្រោមគោលបំណង ពង្រឹងសមត្ថភាពបន្ថែមដល់ថ្នាក់ដឹកនាំនិងមន្ត្រី ក្នុងការទំនាក់ទំនង សហការ និងស្វែងយល់អំពីបញ្ហាសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត អំពីនិន្នាការថ្មីៗ អំពីរបៀបការពារខ្លួន អំពីតួនាទី និងរបៀបសហការជាមួយនិងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅក្នុងទីតាំងនៃដែនសមត្ថកិច្ចរបស់ខ្លួន និងផ្តល់នូវព័ត៌មានឆ្លើយតបចាំបាច់នៅពេលមានបញ្ហាកើតឡើង ។ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា៖បច្ចុប្បន្នប្រព័ន្ឋបច្ចេកវិទ្យាឌីជីថល រួមទាំងអ៊ីនធឺណិត បានផ្លាស់ប្ដូរទៅលើរបៀបរបបរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទាំងពិភពលោក។ ទោះបីជាមនុស្សខ្លះមិនមានលទ្ធភាពចូលប្រើប្រាស់អ៊ីនធឺណិតដោយផ្ទាល់ខ្លួនឯងក៏ដោយ ក៏ពួកគេអាចទទួលឥទ្ធិពល និងផលប្រយោ ជន៍ពីការវិវត្តន៍របស់បច្ចេកវិទ្យាឌីជី ថលតាមបែបខុសគ្នាៗ ។ មិនមានផ្នែកណាមួយនៃសង្គមដែល ទទួលរងឥទ្ធិពលខ្លាំងពីការផ្លាស់ប្ដូរទាំងនេះជាងកុមារនោះទេ ជាពិសេសក្នុងឆ្នាំកន្លងទៅនេះ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ជាពេលដែលកុមារបានបញ្ចូលនូវបច្ចេកវិទ្យាទៅក្នុងជីវិតរស់នៅរបស់ពួកគេ ក្នុងអត្រាមួយដែលមិនធ្លាប់មានពីមុនមក។ អស់រយៈពេលជាច្រើនខែនិងជួនកាលច្រើនឆ្នាំ ជីវិតរស់នៅទាំងស្រុងរបស់កុមារ រាប់ចាប់តាំងពីការរៀនការប្រាស្រ័យទាក់ទងជាមួយមិត្តភក្កិ និងសាច់ញាតិ ជិតឆ្ងាយរហូតដល់ការលេងកម្សាន្ត គឺបានផ្លាស់ប្ដូរទៅក្នុងលំហឌីជីថល។ ដំណើរការនេះបង្ហាញឱ្យឃើញ យ៉ាងច្បាស់អំពីអត្ថប្រយោជន៍ និងឱកាសដែលបច្ចេកវិទ្យាអាចនាំមកក្នុងជីវិតរបស់កុមារ។ ទន្ទឹមនឹងផលវិជ្ជមានពីបច្ចេកវិទ្យាឌីជីថល រួមទាំងអ៊ីនធឺណិត យើងក៏បានទទួលរងផលជាអវិជ្ជមានមួយចំនួនផងដែរ ពីបច្ចេកវិទ្យាឌីជីថល រួមទាំងអ៊ីនធឺ-ណិត ដោយមានជនទុច្ចរិតមួយចំនួន បានឆក់ឱកាសប្រព្រឹត្តបទល្មើស រំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទទៅលើកុមារតាមរូបភាពផ្សេងៗ ។ លោកស្រី Zoe de Melo ប្រធានគ្រប់គ្រងកម្មវិធីប្រចាំតំបន់នៃអង្គការដែនដីមនុស្សហូរឡង់ដ៍ប្រចាំនៅកម្ពុជា( Terre Des Hommes) ទទួលស្គាល់ចំពោះបញ្ហាកុមារមិនថាតែកម្ពុជាទេ កុមារនៅលើពិភពលោកក៏រងនូវការបោកបញ្ឆោតតាមប្រព័ន្ឋ អនឡាញ។ពាក់ព័ន្ឋទៅនឹងបញ្ហានេះ អង្គការដែនដីមនុស្សហូរឡង់ដ៍ប្រចាំនៅកម្ពុជាបានរួមចំណែកក្នុងការងារការការពារកុមារកម្ពុជាពីការឆបោកតាមប្រព័ន្ឋអនឡាញនៅឆ្នាំ២០១៧ ដោយបានសហការជាមួយក្រុមប្រឹក្សាជាតិដើម្បីកុមារ និងបានជួយគាំទ្រជាមួយអង្គការដៃគូផ្សេងៗទៀតតាមរយៈការផ្សព្វផ្សាយកម្មវិធីនិងចំណេះដឹងផ្សេងៗពាក់ព័ន្ឋនឹងកិច្ចគាំពារ និងការពារកុមារពីការឆបោកតាមប្រព័ន្ឋអនឡាញ។ លោកស្រី Zoe de Melo បានស្នើដល់ ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជានិងក្រុមហ៊ុនឯកជនពាក់ព័ន្ឋឯទៀត ចូលរួមសហការឱ្យបានជិតស្និទ្ឋជាមួយ ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ដើម្បីជួយជនរងគ្រោះដោយសារការបោកបញ្ឆោតតាមប្រព័ន្ឋបច្ចេក វិទ្យាឌីជីថល។ ឯកឧត្ដម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថាថ្មីៗនេះក្រសួងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុម័តនូវគោលការណ៍ណែនាំចំពោះក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងអស់ឲ្យចូលរួមអនុវត្តនូវកិច្ចការមួយចំនួនដើម្បីរក្សាសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ ជាមួយគ្នានេះ ក្រសួង ក៏បានរៀបចំចេញនូវអន្តរាគមន៍ជាច្រើនក្រៅតែពីការណែនាំឲ្យក្រុមហ៊ុនបច្ចេកវិទ្យា ឌីជីថលចូលរួម យើងបានរៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹង បានសហការណ៍ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល និងបានកំពុងសិក្សាពីការរៀបចំប្រព័ន្ធរាយការណ៍ និងប្រព័ន្ធស្វែងរកជំនួយបន្ទាន់រួមមួយ។ ឯកឧត្តម ជុន វ៉ាត មានប្រសាសន៍ បន្ថែមថាកម្ពុជាកំពុងរៀបចំប្រែក្លាយខ្លួនជាសង្គមនិងសេដ្ឋកិច្ចឌីជីថលដ៏រស់រវើកមួយ ហើយ ចក្ខុវិស័យនេះ អាចសម្រេចទៅបាន គឺអាស្រ័យនៃការចាប់យក ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងចំណោមក្រសួងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋ។ ប៉ុន្តែបច្ចេកវិទ្យាគឺជាកាំបិតមុខ២ ពាំនាំមកនូវប្រយោជន៍ និងហានិភ័យ។ អាស្រ័យហេតុនេះ ដើម្បីអាចទទួលបានផលប្រយោជន៍ពិតប្រាកដ ទាមទារឲ្យយើងត្រូវដោះស្រាយបញ្ហាអសុវត្ថិភាពលើប្រព័ន្ធអនឡាញ ដែលនេះគឺជាតួនាទី និងការទទួលខុសត្រូវដ៏ធំរបស់យើងទាំងអស់គ្នា ។ ឯកឧត្ដម ជុន វ៉ាត ក៍បានមានប្រសាសន៍បន្ថែមទៀតថា ឆ្លងតាមររំពឹងទុកនៃវគ្គបណ្តុះបណ្តាល នេះ មន្ក្រីដែលជាសិក្ខាកាមនឹងស្គាល់ច្បាស់អំពីគោលការណ៍ណែនាំថ្នាក់ជាតិស្តីពី “កិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុន. បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា” និងអាចចែករំលែកចំណេះដឹងនេះដល់ភាគីពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា ឌីជីថល និងគាំទ្រពួកគេក្នុងការអនុវត្ត.យល់ដឹងអំពីឱកាស និងហានិភ័យផ្សេងៗដែលមានលើប្រព័ន្ធអនឡាញ. មានចំណេះដឹងអំពីយន្តការរាយការណ៍នៅពេលមានករណីរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ. ស្គាល់ឧបករណ៍ផ្សេងៗនៅក្នុងគោលការណ៍ណែនាំដែលក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលអាចយកមកអនុវត្តនិងកែសម្រួលអាជីវកម្មរបស់ពួកគេដើម្បីរក្សាសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងគោរពសិទ្ធិសមូហ ភាពរបស់ពួកគេផងដែរ ៕
Related Posts
គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបើកកិច្ចប្រជុំសម្របសម្រួលជាមួយម្ចាស់សេវា.មេការសេវាកំសាន្តនិងអង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប
សៀមរាប៖ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាបសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដសបានបើកកិច្ចប្រជុំសម្របសម្រួលជាមួយម្ចាស់សេវាមេការសេវាកំសាន្តនិងអង្គភាពពាក់ព័ន្ធក្រោមប្រធានបទ “ កិច្ចសហការនិងការចូលរួមឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ខេត្តសៀមរាប ” ដែលដឹកនាំកិច្ចប្រជុំដោយលោក មួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងក្រោមវត្តមានការចូលរួមបើកអង្គប្រជុំតាមរយៈវីដេអូហ្សូម ពីសំណាក់ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប។ លោក មួង ណារិន…
ភ្លៀងលាយឡំ និងខ្យល់កន្រ្តាក់ បង្កឱ្យផ្ទះប្រជាពលរដ្ឋ រលំនិងរបើកដំបូល៥៦ខ្នង នៅឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍
ខេត្តកំពង់ឆ្នាំង៖ ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួន៥៦ខ្នងស្ថិតឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃគ្រោះធម្មជាតិ ដែលបង្ករឡើង ដោយភ្លៀង និងខ្យល់កន្រ្តាក់ កាលពីវេលាម៉ោង៤ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ។ លោក ចេងចាន់ដូរណា បានប្រាប់អោយដឹងនៅវេលាម៉ោង៥និង១៩នាទីរសៀលថ្ងៃទី២៧មេសា ២០២៤ នេះថា ឥទ្ធិពលនៃគ្រោះធម្មជាតិ ដែលបានកើតឡើងកាលពីថ្ងៃទី២៦…
លោក ចាន់ បញ្ញាវ័ន្ត បានដឹកនាំមន្ត្រីជំនាញ រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកដល់សត្វគោក្របីជូនកសិករ នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក
,FMD២.០០០កម្រិត ,ថ្នាំព្យាបាល និងសម្ភារបសុពេទ្យមួយចំនួនជូនដល់មន្ត្រីកសិកម្មស្រុក ដើម្បីត្រៀមទុកសម្រាប់សត្វគោក្របីដែលមានបញ្ហាកើតឡើងនៅក្នុងមូលដ្ឋាន។