នៅខេត្តសៀមរាប៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួមជាមួយរដ្ឋបាលខេត្តសៀមរាប ដោយមានការឧបត្ថម្ភគាំទ្រមូលនិធីពីអង្គការដែនដីមនុស្សហូរឡង់ដ៍ប្រចាំនៅកម្ពុជា( Terre de Homemes ) បានបើកសិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និង“គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា”សម្រាប់មន្ត្រីថ្នាក់ក្រោមជាតិ ដល់មន្ត្រីជំនាញនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ចំនួន១២ ខេត្ត ដោយស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ។ អង្គសិក្ខាសាលាបានប្រារព្ឋធ្វើនៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប ក្រោមគោលបំណង ពង្រឹងសមត្ថភាពបន្ថែមដល់ថ្នាក់ដឹកនាំនិងមន្ត្រី ក្នុងការទំនាក់ទំនង សហការ និងស្វែងយល់អំពីបញ្ហាសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត អំពីនិន្នាការថ្មីៗ អំពីរបៀបការពារខ្លួន អំពីតួនាទី និងរបៀបសហការជាមួយនិងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅក្នុងទីតាំងនៃដែនសមត្ថកិច្ចរបស់ខ្លួន និងផ្តល់នូវព័ត៌មានឆ្លើយតបចាំបាច់នៅពេលមានបញ្ហាកើតឡើង ។ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា៖បច្ចុប្បន្នប្រព័ន្ឋបច្ចេកវិទ្យាឌីជីថល រួមទាំងអ៊ីនធឺណិត បានផ្លាស់ប្ដូរទៅលើរបៀបរបបរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទាំងពិភពលោក។ ទោះបីជាមនុស្សខ្លះមិនមានលទ្ធភាពចូលប្រើប្រាស់អ៊ីនធឺណិតដោយផ្ទាល់ខ្លួនឯងក៏ដោយ ក៏ពួកគេអាចទទួលឥទ្ធិពល និងផលប្រយោ ជន៍ពីការវិវត្តន៍របស់បច្ចេកវិទ្យាឌីជី ថលតាមបែបខុសគ្នាៗ ។ មិនមានផ្នែកណាមួយនៃសង្គមដែល ទទួលរងឥទ្ធិពលខ្លាំងពីការផ្លាស់ប្ដូរទាំងនេះជាងកុមារនោះទេ ជាពិសេសក្នុងឆ្នាំកន្លងទៅនេះ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ជាពេលដែលកុមារបានបញ្ចូលនូវបច្ចេកវិទ្យាទៅក្នុងជីវិតរស់នៅរបស់ពួកគេ ក្នុងអត្រាមួយដែលមិនធ្លាប់មានពីមុនមក។ អស់រយៈពេលជាច្រើនខែនិងជួនកាលច្រើនឆ្នាំ ជីវិតរស់នៅទាំងស្រុងរបស់កុមារ រាប់ចាប់តាំងពីការរៀនការប្រាស្រ័យទាក់ទងជាមួយមិត្តភក្កិ និងសាច់ញាតិ ជិតឆ្ងាយរហូតដល់ការលេងកម្សាន្ត គឺបានផ្លាស់ប្ដូរទៅក្នុងលំហឌីជីថល។ ដំណើរការនេះបង្ហាញឱ្យឃើញ យ៉ាងច្បាស់អំពីអត្ថប្រយោជន៍ និងឱកាសដែលបច្ចេកវិទ្យាអាចនាំមកក្នុងជីវិតរបស់កុមារ។ ទន្ទឹមនឹងផលវិជ្ជមានពីបច្ចេកវិទ្យាឌីជីថល រួមទាំងអ៊ីនធឺណិត យើងក៏បានទទួលរងផលជាអវិជ្ជមានមួយចំនួនផងដែរ ពីបច្ចេកវិទ្យាឌីជីថល រួមទាំងអ៊ីនធឺ-ណិត ដោយមានជនទុច្ចរិតមួយចំនួន បានឆក់ឱកាសប្រព្រឹត្តបទល្មើស រំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទទៅលើកុមារតាមរូបភាពផ្សេងៗ ។ លោកស្រី Zoe de Melo ប្រធានគ្រប់គ្រងកម្មវិធីប្រចាំតំបន់នៃអង្គការដែនដីមនុស្សហូរឡង់ដ៍ប្រចាំនៅកម្ពុជា( Terre Des Hommes) ទទួលស្គាល់ចំពោះបញ្ហាកុមារមិនថាតែកម្ពុជាទេ កុមារនៅលើពិភពលោកក៏រងនូវការបោកបញ្ឆោតតាមប្រព័ន្ឋ អនឡាញ។ពាក់ព័ន្ឋទៅនឹងបញ្ហានេះ អង្គការដែនដីមនុស្សហូរឡង់ដ៍ប្រចាំនៅកម្ពុជាបានរួមចំណែកក្នុងការងារការការពារកុមារកម្ពុជាពីការឆបោកតាមប្រព័ន្ឋអនឡាញនៅឆ្នាំ២០១៧ ដោយបានសហការជាមួយក្រុមប្រឹក្សាជាតិដើម្បីកុមារ និងបានជួយគាំទ្រជាមួយអង្គការដៃគូផ្សេងៗទៀតតាមរយៈការផ្សព្វផ្សាយកម្មវិធីនិងចំណេះដឹងផ្សេងៗពាក់ព័ន្ឋនឹងកិច្ចគាំពារ និងការពារកុមារពីការឆបោកតាមប្រព័ន្ឋអនឡាញ។ លោកស្រី Zoe de Melo បានស្នើដល់ ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជានិងក្រុមហ៊ុនឯកជនពាក់ព័ន្ឋឯទៀត ចូលរួមសហការឱ្យបានជិតស្និទ្ឋជាមួយ ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ដើម្បីជួយជនរងគ្រោះដោយសារការបោកបញ្ឆោតតាមប្រព័ន្ឋបច្ចេក វិទ្យាឌីជីថល។ ឯកឧត្ដម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថាថ្មីៗនេះក្រសួងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុម័តនូវគោលការណ៍ណែនាំចំពោះក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងអស់ឲ្យចូលរួមអនុវត្តនូវកិច្ចការមួយចំនួនដើម្បីរក្សាសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ ជាមួយគ្នានេះ ក្រសួង ក៏បានរៀបចំចេញនូវអន្តរាគមន៍ជាច្រើនក្រៅតែពីការណែនាំឲ្យក្រុមហ៊ុនបច្ចេកវិទ្យា ឌីជីថលចូលរួម យើងបានរៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹង បានសហការណ៍ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល និងបានកំពុងសិក្សាពីការរៀបចំប្រព័ន្ធរាយការណ៍ និងប្រព័ន្ធស្វែងរកជំនួយបន្ទាន់រួមមួយ។ ឯកឧត្តម ជុន វ៉ាត មានប្រសាសន៍ បន្ថែមថាកម្ពុជាកំពុងរៀបចំប្រែក្លាយខ្លួនជាសង្គមនិងសេដ្ឋកិច្ចឌីជីថលដ៏រស់រវើកមួយ ហើយ ចក្ខុវិស័យនេះ អាចសម្រេចទៅបាន គឺអាស្រ័យនៃការចាប់យក ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងចំណោមក្រសួងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋ។ ប៉ុន្តែបច្ចេកវិទ្យាគឺជាកាំបិតមុខ២ ពាំនាំមកនូវប្រយោជន៍ និងហានិភ័យ។ អាស្រ័យហេតុនេះ ដើម្បីអាចទទួលបានផលប្រយោជន៍ពិតប្រាកដ ទាមទារឲ្យយើងត្រូវដោះស្រាយបញ្ហាអសុវត្ថិភាពលើប្រព័ន្ធអនឡាញ ដែលនេះគឺជាតួនាទី និងការទទួលខុសត្រូវដ៏ធំរបស់យើងទាំងអស់គ្នា ។ ឯកឧត្ដម ជុន វ៉ាត ក៍បានមានប្រសាសន៍បន្ថែមទៀតថា ឆ្លងតាមររំពឹងទុកនៃវគ្គបណ្តុះបណ្តាល នេះ មន្ក្រីដែលជាសិក្ខាកាមនឹងស្គាល់ច្បាស់អំពីគោលការណ៍ណែនាំថ្នាក់ជាតិស្តីពី “កិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុន. បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា” និងអាចចែករំលែកចំណេះដឹងនេះដល់ភាគីពាក់ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យា ឌីជីថល និងគាំទ្រពួកគេក្នុងការអនុវត្ត.យល់ដឹងអំពីឱកាស និងហានិភ័យផ្សេងៗដែលមានលើប្រព័ន្ធអនឡាញ. មានចំណេះដឹងអំពីយន្តការរាយការណ៍នៅពេលមានករណីរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ. ស្គាល់ឧបករណ៍ផ្សេងៗនៅក្នុងគោលការណ៍ណែនាំដែលក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលអាចយកមកអនុវត្តនិងកែសម្រួលអាជីវកម្មរបស់ពួកគេដើម្បីរក្សាសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងគោរពសិទ្ធិសមូហ ភាពរបស់ពួកគេផងដែរ ៕
Related Posts
ប្រជុំបើកការងារសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តតាកែវសម្រាប់ការិយបរិច្ឆេទ ២០២២និងបណ្ដាឆ្នាំពាក់ព័ន្ធ
តាកែវ ÷ រសៀលថ្ងៃចន្ទទី ១៩ ខែមិថុនាឆ្នាំ ២០២៣ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តតាកែវមានរៀបចំពិធីប្រជុំបើកការងារសវនកម្មផ្ទៃក្នុង នៅស្នងការដ្ឋាននគរបាលខេត្តតាកែវសម្រាប់ការិយបរិច្ឆេទ ២០២២និងបណ្ដាឆ្នាំពាក់ព័ន្ធ។វិធីនេះស្ថិតក្រោមអធិបតីដ៍ខ្ពស់ភាពឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ា ស៊ីម អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មប្រទេសក្នុងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកសវនកម្មទៅក្នុង លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ាស្នងការនគរបាលខេត្តតាកែវ។ដែលមានការអញ្ជើញចូលរួមលោកជាប្រតិភូអមដំណើរលោកស្នងការរងលោកនាយការិយាល័យទាំង៣២លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៣ លោកអធិការនៃអធិការដ្ឋាននគរបាលក្រុងស្រុកលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីកំពុងក្រសាំងលោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង១១លោកនេះរដ្ឋបាលឃុំសង្កាត់ទាំង…
សៀមរាបកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរលើដងផ្លូវ
សៀមរាប ៖ ថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅតែបន្តចុះផ្សព្វផ្សាយអប់រំ…
ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតី ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ២៨មេសានៅខេត្តពោធិ៍សាត់
ខេត្តពោធិសាត់: ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ទិវាពិភពលោកដើម្បីសុវត្ថិភាពនិង សុខភាពការងារ២៨មេសា ក្រោមប្រធានបទ «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើផ្នែកសុវត្ថិភាព និងសុខភាពការងារ» នាថ្ងៃទី២ខែឧសភាឆ្នាំ២០២៤នៅទីតាំងក្រុមហ៊ុនថូភេក អេឡិចទ្រិកឯ.ក ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលពិធីនេះបានការអញ្ជើញចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តព្រមទាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ…