វគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និង សមត្ថកិច្ចរបស់ការិយាល័យ ប្រជាពលរដ្ឋ រាជធានី ខេត្ត និង របៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង)

សៀមរាប៖ ថ្នាក់ដឹកនាំការិយាល័យ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ជំនួយការភូមិក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ប្រមាណជាង ១២០នាក់ បានទទួលនូវវគ្គផ្សព្វផ្សាយ ស្តីពីតួនាទី ភារកិច្ច និង សមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត និង របៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) របស់ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប ដោយមានវត្តមានចូលរួមរបស់លោក នេត ផល្គុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និង លោក តូច ស៊ីម ប្រធានក្រុមប្រឹក្សាស្រុក និង លោកអភិបាលរងស្រុកស្រីស្នំផងដែរ នៅព្រឹកថ្ងៃទី ១១ខែ ធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាស្រុកស្រីស្នំ។
មានប្រសាសន៍បើកវគ្គនោះដែរលោក តូច ស៊ីម បានធ្វើការបញ្ជាក់ជូនដល់អស់លោក លោកស្រី ជាមន្ត្រីរាជការ សហភាពសហព័ន្ធយុវជន ក្រុមប្រឹក្សាឃុំ និង មេភូមិ ជំនួយការភូមិទាំងអស់ អំពីអត្ថប្រយោជន៍ នៃការិយាល័យប្រជាពលរដ្ឋ ដើមី្បជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើង ដែលជាយន្តការអព្យាក្រឹត្យមួយដែលត្រូវបង្កើតឡើងនៅរដ្ឋបាល ខេត្ត រដ្ឋបាលស្រុកសម្រាប់ទទួល និង សម្រុះសម្រួល ដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ។
តាមបទបង្ហាញរបស់លោក ម៉ក់ ប្រុស ប្រធានផ្នែកច្បាប់ និង ស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានគូសបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋ ជាយន្តការអព្យាក្រឹត្យមួយដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត សម្រាប់ទទួល និង សម្រុះសម្រួល ដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ ខេត្ត ។ ក្នុងនោះលោកក៏បានបញ្ជាក់ផងដែរ អំពីតួនាទី ភារកិច្ចរបស់ការិយាល័យ គឺទទួលនិង ប្រមូលពាក្យបណ្តឹងនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង ធ្វើសម្រាំង វាយតម្លៃពាក្យបណ្តឹងដែលទទួលបាន ព្រមទាំងបញ្ជូនពាក្យបណ្តឹងទាំង ឡាយណា ដែលស្ថិតក្នុងដែនសមត្ថកិច្ចខ្លួន ទៅស្ថាប័នមានសមត្ថកិច្ច និង តាមដានដោះស្រាយ ដើមី្បជូនព័ត៌មាន ត្រឡប់ទៅម្ចាស់បណ្តឹង ។ ត្រូវធ្វើការស៊ើបអង្គេត បណ្តឹងលើកអនុសាសន៍ អំពីវិធានការដោះស្រាយបណ្តឹង និង តាមដានការអនុវត្តវិធានការដោះស្រាយបណ្តឹង ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
លោក នេត ផល្គុន ក៏បានបញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ច ក្នុងការផ្តល់សេវា និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភាកិច្ច ក្នុងការទទួល និង សម្រុះ សម្រួលដោះស្រាយបណ្តឹងនៅ ក្រៅប្រព័ន្ធតុលាការដែលពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋ បាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅ កំណត់យន្តការ គោលការណ៍ បែបបទ និង នីតិវិធីនៃការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅថ្នាក់ក្រោមជាតិ និង អំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ដែលគោលបំណងកម្មវិធី (សម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មាន មតិយោបល់ និង រាយការណ៍អំពីបណ្តឹងនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និង ការផ្តល់សេវាសាធារណៈ ដែលពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ ) នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយការអនុវត្តយន្តការនេះកន្លងមក ពិតជាទទួលបាននូវការគាំទ្រពីរដ្ឋបាល អង្គការសង្គមស៊ីវិល ព្រមទាំងមានការជឿទុកចិត្តពីប្រជាពលរដ្ឋផងដែរ ។ ក្នុងនោះក៏បានធ្វើការបង្ហាត់បង្ហាញ ដល់សិក្ខាកាម អំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ដើមី្បមានភាពងាយស្រួលដល់បងប្អូនដែលមានបញ្ហាកើតឡើងនៅក្នុងមូលដ្ឋានខ្លួន ឬ ក៏ភាពមិនពេញចិត្តនិងមិនស្របតាមតម្រូវការរបស់បងប្អូន លើការងារបម្រើសេវាសាធារណៈ និង ការគ្រប់គ្រង ដឹកនាំរបស់បុគ្គលណាម្នាក់ ដោយមានល័ក្ខការជាសម្ងាត់ជូនបងប្អូនទៀតផង ។ ម៉្យាងទៀតការប្រើប្រាស់តាមប្រព័ន្ធទូរស័ព្ទ (សម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មាន មតិយោបល់ និង រាយការណ៍អំពីបណ្តឹងនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលនិងការផ្តល់សេវាសាធារណៈ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ) ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *