លោក ស៊្រន សំឫទ្ធី ថ្លែងថា អង្គការសង្គមសុីវិល ជាដៃគូយ៉ាងសំខាន់ដើម្បីអភិវឌ្ឍន៍ និងកាត់បន្ថយ ភាពក្រីក្រក្នុងមូលដ្ធាន

កំពង់ឆ្នាំង÷ លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា អង្គការសង្គមសុីវិលគឺជាដៃគូយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ធាន ការថ្កែងបែបនេះនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពបើក វេទិកាស្តីពីភាពជាដៃគូរវាងរដ្ធបាលខេត្តកំពង់ឆ្នាំង និងអង្គការសង្គមសុីវិល នៅសាលប្រជុំសាលាខេត្ត កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។

មានការអញ្ជើញចូលរួមពីលោក លោកស្រីមន្ទីរស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងតំណាងអង្គការសង្គម សុីវិលក្នុងខេត្តផងដែរ ។

លោកអភិបាលរងមានប្រសាសន៍បន្តថា វេទិកាថ្ងៃនេះ មានគោលបំណងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលបាន ជួបប្រទះ នាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ននេះ ក្នុងភាពជាដៃគូរ រវាងរដ្ឋបាលខេត្ត និង អង្គការសង្គមស៊ីវិល ដែលកំពុងមានសកម្មភាពក្នុងខេត្ត ដើម្បីចូលរួមលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងពង្រឹងអភិបាលកិច្ចល្អនៅមូលដ្ឋាន ។

លោកអភិបាលរងបានសង្ឃឹមយ៉ាងមុតមាំថា វេទិស្តីពីភាពជាដៃគូរ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល នាពេលនេះ នឹងមានការចូលរួមផ្លាស់ប្តូរមតិ-យោបល់យ៉ាងផុសផុល និងដំណើរការទទួលបាន លទ្ធផលល្អប្រសើរ មានសាមគ្គីភាពល្អ ជាពិសេសបានរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដែលបានកំណត់គោលដៅប្រកបដោយសុទិដ្ឋិនិយម ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅឆ្នាំ២០៥០។

ចុងបញ្ចប់លោកអភិបាលរងបានអំពាវនាវ ដល់អង្គការសង្គមស៊ីវិល និងសមាគមទាំងអស់ រួមជាមួយអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ សូមមេត្តាបន្តកិច្ចសហការជាមួយគ្នា ឱ្យបានកាន់តែជិតស្និទ្ធិបន្ថែមទៀត ដើម្បីឱ្យការ អនុវត្តតួនាទី-ភារកិច្ច និងកិច្ចការពាក់ព័ន្ធផ្សេងៗរួមគ្នារបស់យើង ទទួលបានជោគជ័យ និង ប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ផងដែរ ខេត្តកំពង់ឆ្នាំងមានអង្គការ-សមាគម- និងភ្នាក់ងារផ្សេងៗចំនួន៤៨ ក្នុងនោះ អង្គការមានចំនួន២៥ សមាគមចំនួន០៩ និងភ្នាក់ងារ ឥណទានចំនួន១៤ ដែលកំពុងមានវត្តមាន និងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីបុព្វហេតុ ប្រជាជនទាំងមូលនៅក្នុងខេត្ត និងនៅតាមសហគមន៍គោលដៅរបស់ខ្លួន ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *