ក្មេងប្រុសស្រី២ នាក់បានជិះម៉ូតូរអិល ចូលស្រះចិញ្ចឹមត្រីបណ្ដាលឲ្យលង់ទឹកស្លាប់ នៅក្នុងឃុំជលសា ស្រុកជលគិរី

កំពង់ឆ្នាំង៖ នៅវេលាម៉ោង៦និង ៥០ នាទីព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២៣ កើតមានករណីក្មេង ប្រុសស្រី២នាក់ បានជិះម៉ូតូទៅសាលារៀនភូមិទន្លេក្រៅបានរអិលជើងធ្លាក់ស្រះទាំង២នាក់បណ្តាលអោយលង់ទឹកស្លាប់តែម្តង ។

លោកវរៈសេនីយ៍ឯក ហ៊ឹមយ៉ុង បានអោយដឹងនៅវេលាម៉ោង៣និង១៥នាទីថ្ងៃទី៩ធ្នូ២០២៣នេះថានៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ជិះម៉ូតូ១គ្រឿងម៉ាក ICON ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ1A-8765 ទៅសាលារៀនភូមិទន្លេក្រៅរួចបានត្រឡប់មកវិញបានធ្វេីដំណេីកដល់ពាក់ កណ្ដាលភូមិ ក៏បានជិះផ្លូវវាងរោងការក្រោយភូមិនៅចំណុចមាត់ស្រះចិញ្ចឹមត្រីរបស់ឈ្មោះ សៀង សេង ភេទប្រុស អាយុ ៤៣ឆ្នាំ ក្នុងភូមិទន្លេក្រៅ តែមិនដឹងថាវ៉ាក់និងស្អីហើយបានរអិលដួលម៉ូតូធ្វើឲ្យក្មេងទាំង ២នាក់ ធ្លាក់ចូលទៅក្នុងទឹកស្រះចិញ្ចឹមត្រីបណ្តាលអោយលង់ទឹកស្រះស្លាប់តែម៉ូតូជនរងគ្រោះនៅលើភ្លឺស្រះ។

បេីតាមការបំភ្លឺរបស់ឈ្មោះ ឌឹប វ៉ាន់ ជាម្ចាស់ស្រះបានអោយដឹងថានៅពេលខ្លួនមកពីដាក់ចំណីត្រី បានដេីរកាត់ទីនោះបានប្រាប់ថាឃេីញម៉ូតូដួលនៅមាត់ស្រះហេីយហើយឃេីញតែស្បែកជេីងអណ្ដែតនៅក្នុងស្រះនោះ ក៏សង្ស័យមានមនុស្សធ្លាក់ចូល ក៏បានស្រែកឆោឡោឲ្យអ្នកភូមិមកជួយចុះរាវមេីល ក៏ឃេីញក្មេង ២នាក់ បានសន្លប់បាត់ស្មារតីទៅហេីយ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះទី១ ឈ្មោះ ពក សុភ័ណ្ឌ ភេទស្រី អាយុ ១២ឆ្នាំ មានឪពុកឈ្មោះ ពក វឿន ម្ដាយឈ្មោះ រស់ ភា ។ ជនរងគ្រោះទី២ ឈ្មោះ វ័យ ផាន់ណា ភេទស្រី អាយុ ៦ឆ្នាំមាន ឪពុកឈ្មោះគួន សុវឿន ម្ដាយឈ្មោះ រស់ សុផលអ្នកទាំង ២នាក់ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា មានទីលំនៅបច្ចុប្បន្នភូមិទន្លេក្រៅ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ក្រោយពីបានដឹងរឿងបាននាំគ្នាឆោឡ្នោធ្វើការមុជរាវស្រង់ពីក្នុងទឹកស្រះរួចមកត្រូវបានឪពុកម្ដាយក្មេងទាំង ២នាក់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនកំពង់ប្រាសាទ តែជាអកុសលក្មេងទាំង ២នាក់នោះបានស្លាប់បាត់បង់ជីវិតទៅហេីយ។

សាកសពជនរងគ្រោះទាំង២នាក់ត្រូវបាន ឪពុកម្ដាយទាំង២ នាំយកមកធ្វេីបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *