សាលាដំបូង ខេត្តកំពង់ឆ្នាំងសម្រេច បើកផ្លូវសាធា រណៈឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ បន្ទាប់ពីមានវិវាទជាង ២០ឆ្នាំ

កំពង់ឆ្នាំង៖ សាលាដំបូងខេត្តកំពង់ឆ្នាំង បានអនុវត្តសាលដិកាសាលាឧទ្ធរ សម្រេចបើកផ្លូវសាធារណៈដែលមានទទឹង២,១០ម៉ែត និងបណ្តោយប្រវែង១០៩,៦០ម៉ែត្រ ក្នុងទំនាស់ដីធ្លីជាង២០ឆ្នាំកន្លងមកនេះ។

ការអនុវត្តសម្រេចជាស្ថាពរសាលដីការបស់សាលាឧទ្ធរណ៍ ដឹកនាំដោយលោក កែវ វ៉ាន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង។ដែលទីតាំងប្រជាពលរដ្ឋជាច្រើនគ្រួសារមានទំនាស់រ៉ាំរ៉ៃនេះ ស្ថិតនៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពលរដ្ឋនៅទីនោះរៀបរាប់ឲ្យដឹងថា៖ដើមឡើយផ្លូវនេះគឺជាផ្លូវរទេះ មានទទឹង៤ម៉ែត្រ អាចចេញចូលបានប៉ុន្តែដោយសារធ្វើរបងបិទផ្លូវជិតទុកប្រឡោះតែប្រវែង១ម៉ែត្រ ទើបបងប្អូនប្រជាពលរដ្ឋសម្រេចប្ដឹងទៅសាលាដំបូងខេត្ត ដល់សាលាឧទ្ធរណ៍ សុំបើកផ្លូវវិញ។

ជុំវិញករណីនេះភាគីម្ចាស់ដីពុំបានចូលរួមនោះទេដោយថាជាប់មានធុរៈនៅរាជធានីភ្នំពេញ តែធ្លាប់បញ្ជាក់ជាមួយតុលាការនិងសមត្ថកិច្ច ថាដីគាត់មានប្លង់ត្រឹមត្រូវ។

គួររំលឹកដែរនេះជាលើកទី២ហើយ ក្នុងការអនុវត្តសាលដិការរបស់តុលាការ ដែលរយៈការកន្លងទៅគឺអនុវត្តពុំបាន
សម្រេច៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *