កំពង់ឆ្នាំង៖ ក្រុមគ្រួសារសពចំនួន៤ សពនៅក្នុងក្រុងកំពង់ឆ្នាំង និងនៅក្នុងស្រុករលាប្អៀរនៅរសៀលថ្ងៃទី ៦ ខែធ្នូឆ្នាំ២០ ២៣ បានទទួលថវិកា គោលនយោ បាយរបស់ប្រមុខរាជរដ្ឋាភិបាល ពីបេឡាជាតិអតីតយុទ្ធជននៃមន្ទីរសង្គម កិច្ចអតីតិជន និងយុវៈនីតិសម្បទាខេត្តកំពង់ឆ្នាំងដែលបានសហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំងផ្ដល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន។
លោក ឈាងចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវតិសម្បទាខេត្តកំពង់ ឆ្នាំងនៅក្នុងពិធីនេះបានថ្លែងទៅកាន់ក្រុមគ្រួសារសពទាំងបួនដែលបានមកបើកថវិកាមរណះសង្គ្រោះនៅក្នុងមន្ទីរសង្គម កិច្ចខេត្តថា តាមការផ្ដាំផ្ញើរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងតាមការណែនាំដ៏ខ្ពង់ខ្ព ស់របស់ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិអភិ បាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយ សសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង
សូមអាណាព្យាបាលក្រុមគ្រួសារអតីតយុទ្ធជនយកចិត្តទុកដាក់ធ្វើអនាម័យថែទាំកូនៗនៅក្នុងក្រុមគ្រួសារដើម្បីបញ្ជាឱ្យឆ្ងា យពីជំងឺភ្នែកក្រហម ដែលកំពុងឆ្លងរាល ដាលនៅក្នុងកម្ពុជា ជំងឺភ្នែកក្រហមនេះអាចកើតឡើងដោយសារការខ្វះអនាម័យគឺកុមារៗតែងលេងដីហើយយកដៃមកញី ភ្នែក ដែលករណីនេះអាណាព្យាបាលគួរតែប្រុងប្រយ័ត្ន។
ដោយឡែកក្រុមគ្រួសារអតីតយុទ្ធជនទាំង គ្រួសារដែលមកបើកថវិកាមរណៈសង្គ្រោះសពទាំងបួននេះ ត្រូវផ្ដល់សែកឲ្យកាន់ទៅបើកលុយនៅធនាគារកាលណាឌីយ៉ា ដោយបងប្អូនត្រូវរក្សាសែកនេះឲ្យមានទម្រង់ល្អកុំឱ្យប្រឡាក់ ឬរហែកនាំឲ្យមានបញ្ហាក្នុងពេលទៅបើកថវិកា។
ក្នុងពេលនេះដែរក្រុមគ្រួសាររបស់សពមួយគ្រួសារទទួលបានសាច់ ប្រាក់ដោយផ្ទា ល់ដៃផងដែរពីមន្ទីរ សង្គម កិច្ចខេត្ត។ និងថវិកាបេឡាជាតិអតីតយុទ្ធជនខេត្តដែលបានបើកផ្ដល់ជូនគ្រួសារសពចំនួន ៤សព ក្នុងពេលនេះ សរុបមាន ចំនួន ៤២.៣១៤.១៦០ រៀល។
ដោយឡែកលោកវរៈសេនីយ៍ទោ ពុធជ័យ សែន តំណាងឲ្យលោកឧត្តមសេនីយ៍ត្រីពុំសុភាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណយ៉ា ងជាជ្រៅផងដែរ ដល់សម្ដេចតេជោហ៊ុនសែនជាប្រធានសមាគមអតីតយុទ្ធ ជនកម្ពុជា ដែលបានយកចិត្តទុកដាក់និងគិត គូរខ្ពស់អំពីសុខទុក្ខរបស់ក្រុមគ្រួសារអតីតយុទ្ធជនដោយបានបើកផ្ដល់ថវិកាបេឡាជាតិអតីតយុទ្ធជនកម្ពុជា ជូនដល់ក្រុមគ្រួ សារសពបានលឿននិងទាន់ពេលវេលា មិនយូរខែដូចឆ្នាំមុនៗឡើយ សម្រាប់ឲ្យក្រុមគ្រួសារយកទៅប្រើប្រាស់ធ្វើបុណ្យទានជូនសពបាននៅក្នុងមូលដ្ឋាន៕