នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់ទទួលអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកជំទាវ.ពេជចន្ទមុន្នី.ដល់តំបន់ប្រតិការសឹករងកំពង់ឆ្នាំង សំរាប់យកទៅចែកចាយបន្តដល់គ្រួសារក្រីក្រនិងអតីតយុទ្ធជន

កំពង់ឆ្នាំង៖ អំណោយ ឧបត្ថម្ភគ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ គ្រឿងសំណង់ជាច្រើន រួមនឹងថវិការមួយចំនួន ដែលជាអំណោយរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ ត្រូវបាននាំយកទៅប្រគល់ជូនដល់ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដើម្បីនាំយកទៅចែកបន្តដល់ជនក្រីក្រី ។

ការនាំយកអំណោយទៅប្រគល់ជូនដល់ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នេះ បាននាំយកដោយ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក គីម ប៊ុនថាន នៅថ្ងៃទី៦ខែ ធ្នូ ឆ្នាំ២០២៣នេះ ។

អំណោយដែលត្រូវបានប្រគល់ជូនអង្គភាពផ្ទាល់នៅថ្ងៃនេះ រួមមានអង្ក១០តោន.មី៤០០កេះ.ត្រីខ២៤០កេះ.ទឹកត្រី៤០០យួរ ទឹកស៊ីអ៊ីវ ៤០០យួរ.ស៉ីម៉ងត៍ ២០តោន.សង្កសី ២០០០សន្លឹក.ប្រងសាំង ៣០០០ លីត្រ.ប្រេងម៉ាស៊ូត៣០០០លីត្រ រួមនិងថវិការមួយចំនួនផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានមានប្រសាសន៍ថារាល់អំណោយគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ គ្រឿងបរិក្ខាសំណង់ជាច្រើនរបស់នាយក រដ្ឋមន្រី កម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត ដែលបានឧបត្ថម្ភដល់ដល់ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង គឺដើម្បីឲ្យអង្គភាពនាំយកអំណោយទាំងអស់នោះទៅចែកជូនបន្ត សម្រាប់កិច្ចការងារមនុស្សធម៌ ចែកជូនអតីតយុទ្ធជន ប្រជាពលរដ្ឋក្រីក្រជួបការលំបាករួមនិងគ្រោះមហន្តរាយផ្សេងៗ ។

ក្នុងឱកាសប្រគល់អំណោយនោះ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី លោក គីន ប៊ុនថាន បានមានមតិសំណេះសំណាលនិងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ជូនចំពោះ នាយ-ពលទាហានទាំងអស់ ។

លោកបានថ្លែងថា បើទោះជាសម្តេចធិបតី មិនបាននៅជាមេបញ្ជាការកងទ័ពជើងគោកក៏ដោយ ប៉ុន្តែលោកនៅតែគិតគូរជានិច្ចពីសុខទុក្ខរបស់ កងយុទ្ធពលខេមរៈភូមិន្ទទាំងអស់គ្នា ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានសំដែងការអគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ដែលតែងតែឧបត្ថម្ភឧបករ ណ៍ និងសម្ភារប្រើប្រាស់ដល់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានប្តេជ្ញាថែរក្សា និងប្រើប្រាស់សម្ភារទាំងអស់ឲ្យចំគោលដៅ ដើម្បីប្រយោជន៍ជាតិមាតុភូមិ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *