ពោធិ៍សាត់៖ ក្មេងប្រុសម្នាក់ ត្រូវសត្វខ្លាឃ្មុំវាយប្រហារ បណ្តាលអោយរងរបួសហើយត្រូវបានឪពុកចូលវាយជាមួយខ្លាឃ្មុំ ដើម្បីសង្គ្រោះរជីវិតកូន ខណៈទាំងពីរឪពុកកូន ទៅដក គម ក្រវាញ ក្នុងព្រៃក្បែរជើងភ្នំខ្មោចស្ថិតក្នុង ស្រុកវាលវែង នៃខេត្តពោធិ៍សាត់។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១.៤៥នាទីរសៀលថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនៅត្រង់ចំណុចដំណាក់ត្រឡាច ជាប់ជើងភ្នំខ្មោច ស្ថិតក្នុងភូមិឈើទាលជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អធិការនគបាលស្រុកវាលវែងលោកវរ:សេនីយ៍ឯក ធាងឡេង បានឲ្យដឹងនៅវរលាម៉ោង៦និង៣០នាទីថ្ងៃទី៧ធ្នូ២៩២៣នេះថា មុនពេលកើតហេតុជនរងគ្រោះ ឈ្មោះ រឹម រ៉ាន់ អាយុ១៥ឆ្នាំ ត្រូវបានឪពុកបង្កើតបបួលចេញពីផ្ទះទៅជួយដក គម ក្រវាញ ដើម្បីយកទៅលក់ដោះស្រាយ ជីវភាព នៅម្ដុំជើងភ្នំខ្មោច ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានចម្ងាយពីផ្ទះ ប្រមាណជា ៣ គីឡូម៉ែត្រ។
អធិការនគបាលស្រុកវាលវែងបានអោយដឹងទៀតថាលុះឪពុកនិងកូនដែលរងគ្រោះទៅដល់ចំណុចកើតហេតុ អ្នកទាំងពីរក៏បានឃ្លាតគ្នាចម្ងាយពីគ្នា ប្រមាណ៥ម៉ែត្រ ចូលក្នុងព្រៃស្រោង វែកព្រៃរកដកគម ក្រវាញ ភ្លាមនោះជនរងគ្រោះជាកូន ក៏បានវាក់នឹងសត្វខ្លាឃ្មុំដ៏ធំមួយក្បាល វាក៏ភ្ញាក់ ហើយបានលោតមកខាំបោកក្បាល និងជើងខាងស្ដាំបណ្ដាលឲ្យរបួសធ្ងន់។
ហើយពេលនោះឪពុកក្រឡេកឃើញភ្លាម ក៏បានទាញដំបងប៉ុនកដៃ ចូលជួយសង្រ្គោះកូន ប្រយុទ្ធជាមួយខ្លាំឃ្មុំ ដោយវាយត្រូវខ្លាឃ្មុំបានពីរដំបង ពេលនោះខ្លាឃ្មុំឈឺក៏លែងហើយរត់ចូលព្រៃស្រោងបាត់។
សេចក្តីរាយការណ៍ពីលោកអធិការនគបាលស្រុកវាលវែងបានអោយដឹងទៀតថា ក្រោយពេលឪពុកសង្រ្គោះកូនប្រុសគាត់ពីខ្លាឃ្មុំ បានហើយ ក៏បានយកមកលំនៅដ្ឋាន រូចក៏រាយការណ៍ជូនអាជ្ញាធរសមត្ថកិច្ច ក៏បានយករថយន្តសង្រ្គោះ ដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យខេត្តពោធិ៍សាត់បច្ចុប្បន៍ជនរងគ្រោះកំពង់ស្ថិតក្នុងការព្យាបាលពីក្រុមគ្រូពេទ្យខេត្តផងដែរ៕