តាកែវ៖ បទបញ្ជាពី លោក ស្នងការ និងមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះបង្ក្រាប ទីតាំងចំនួន០១កន្លែងនៅចំណុចក្នុងភូមិត្រពាំងរុន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ក៏បានធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន០៥នាក់នៅថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៦ និង៤០នាទី ៖១-ឈ្មោះ ឈៀង ចំរ៉ុង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងរុន ឃុំឧត្តម សូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ (ជួញដូរ-ប្រើប្រាស់) ២-ឈ្មោះ វង់ ម៉ៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ លក់ផ្លែឈើ មានទីលំនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (ជួញដូរ-ប្រើប្រាស់) ៣-ឈ្មោះ អំ វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃធាតុ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (ប្រើប្រាស់)៤- ឈ្មោះ សេង ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិប្របសៀម ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ(ប្រើប្រាស់)៥-ឈ្មោះ ប៉ិច រាជ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិធម្មន័យ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ (ប្រើប្រាស់) និងដកហូតវត្ថុតាងនៅនឹងខ្លួនជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ១២កញ្ចប់តូច-ទូរស័ព្ទចំនួន០៤គ្រឿង – ម៉ូតូចំនួន០១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។
Related Posts
ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយ និងណែនាំអំពីនីតិវិធី បែបបទ ក្នុងការបំពេញសាលាកបត្រព័ត៌មាន ដើម្បីពិនិត្យវាយតម្លៃ នៃការដំឡើងឋានន្តរសក្តិ ថ្នាក់ ជូនមន្ត្រីរាជការនគបាលជាតិ
ខេត្តពោធិសាត់៖ ឯកឧត្តម ស៊ុម សុខម្ភូ អនុរដ្ឋលេខាធិការ តំណាងលោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចំពោះកិច្ច បានលើកឡើងថា ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យវាយតម្លៃ លើដំណើរការប្រព្រឹត្តទៅ នៃការដំឡើងឋានន្តរសក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ…
សមត្ថកិច្ចពេទ្យសត្វរកឃើញ និងដកហូតនូវផលិតផលពីសត្វ ជាង៨តោន នៅ៤ទីតាំង ក្នុងក្រុងប៉ោយប៉ែតបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ សមត្ថកិច្ចពេទ្យសត្វចម្រុះ នៃក្រសួងនិងមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៣ បានប្រតិបត្តិការត្រួតពិនិត្យរកឃើញ និងដកហូតនូវផលិតផលពីសត្វ ជាង៨តោននៅ៤ទីតាំងនាក្រុងប៉ោយប៉ែត។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនឍមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យ អោយដឹងនាថ្ងៃទី១៦ខែមិថុនាថា: នៅវេលាម៉ោង ៦និង១៥នាទីព្រឹកថ្ងៃទី ១៥…
រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធពិធីដាំកូន ឈេីចំនួន ២ពាន់ ៥០០ ដេីម
អបអរសាទរបុណ្យ រុក្ខទិវា ៩ កក្កដា ២០២៤នេះកូនឈើទាល និង គគីរ ចំនួន ២ពាន់៥០០ដើម ត្រូវបានរដ្ឋបាលព្រៃឈើ ស្រុកបន្ទាយស្រី រួមសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាបដាំលើផ្ទៃដីចំនួន ២,៥ហិកតា កាលពីព្រឹកថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ២០២៤ នៅភូមិត្រពាំងថ្ម ឃុំ…