កំពង់ឆ្នាំង៖ កម្លាំងខណ្ឌរដ្ឋបាលជលផលបានចាក់លែងកូនត្រីចំរុះ៦០គីឡូក្រាមចូលក្នុងបឹងវិញក្រោយការរុះរើដុតកម្ទេចចោលឧបករណ៍នេសាទស្បៃមុងលបលូស្បៃមុង៣០០ម៉ែត្រនិងបានធ្វើការរុះរើរបាំងរាំងភ្ជិតព្រែក នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។
នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបបទល្មើសនេសាទសមត្តកិច្ចខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង រួមជាមួយសហគមន៍នេសាទភូមិថ្មី, សហគមន៍ប្រើប្រាស់កម្លាំងសរុប៣៨នាក់ និង មធ្យោបាយធ្វើសកម្មភាពឭបាឡាស្មាច់ ៩ គ្រឿងបានចុះបង្ក្រាបបទល្មើសនេសាទសម្រាស់ក្នុងទន្លេពាមឆ្កោកនិងចំណុចព្រែកក្បាលកាឡង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង ។
លោក លីឡា នាយខណ្ឌរដ្ឋបាលជលផលបានអោយដឹងថានៅក្នុងការចុះបង្ក្រាបបទល្មើសនេសាទនោះក្រុមការងារបានធ្វើការរុះរើ និងបំផ្លាញ ចោលនៅចំណុចព្រែកប្រចាន់និងព្រែកស្ពានក្នុងភូម៨កោះធំឃុំព្រៃគ្រីស្រុកជលគីរីខេត្តកំពង់ឆ្នាំង។
នៅក្នុងការចុះបង្ក្រាបសមត្ថកិច្ចបានធ្វើការរុះរើនិងបំផ្លាញចោលវត្ថុតាង ៣ ករណីដែលជាលទ្ធផលធ្វើការរុះរើបំផ្លាញចោលសម្រាស់២១កន្លែងស្មើ៣៤០០ម៉ែត្រការ៉េបង្គោល ១៥០ ដើមនិងខ្សែរចំនួន៦០០ម៉ែត្រនិងបានបន្តធ្វើការរុះរើរបាំងដាស់អួនរាំងភ្ជិតព្រែក៨កន្លែងប្រវែង២០០ម៉ែត្រលបលូសាច់អួន១២គ្រឿងបង្គោល២៥០ដើមនិងចុះរុះរើរបាំងស្បៃមុង៧កន្លែងប្រវែង២០០ម៉ែត្រលូស្បៃមុង៧គ្រឿងបង្គោល៣៥០ដើមនិងបានចាក់លែងត្រីចម្រុះ៦០គីឡូផងដែរ ៕