មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សា នុសិស្ស និងក្រុមយុវជនជាង ១០០០នាក់ នៅខេត្តពោធិ៍សាត់ ចូលរួមមិទ្ទីញញអបអរសាទរ ខួបអនុស្សាវរីយ៍លើក ទី៤៥ ទិវាកំណើត រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

ពោធិសាត់៖ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងក្រុមយុវជនចំនួន១២៧១នាក់ បានមកចូលរួមមិទ្ទីញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានប្រារព្ធធ្វើនៅគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការរណសិរ្សអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តពោធិ៍សាត់ និងដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្តទាំងពីគណៈ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីព្រះសង្ឃសូត្រជយន្តោ ប្រោះព្រំសិរីសួស្ដីដល់គណៈអធិបតី និងពិធីសូត្រកំណាព្យក្រោមចំណងជើងថា បំភ្លេចមិនបាន ដែលនិពន្ធដោយលោកគ្រូ ណុប ណាត រួចមក ឯកឧត្តម ខូយ រីដា បានអានសុន្ទរកថារបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានវាយតម្លៃយ៉ាងល្អិតល្អន់ អំពីអត្តន័យជាប្រវត្តិសាស្ត្រ នៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងបណ្ដាសមិទ្ធផលនានា ចាប់តាំងពីក្រោយថ្ងៃបង្កើតរណសិរ្ស០២ធ្នូ១៩៧៨ រហូតដល់បច្ចុប្បន្ន។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន, សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត គឺជាបុព្វការីដ៍មានគុណបំផុតរបស់យើងទាំងអស់គ្នា ព្រោះថារណសិរ្យនេះហើយដែលនាំមកនូវមហាជ័យជំនះ៧មករា សង្គ្រោះជីវិតប្រជាជនកម្ពុជាឲ្យរួចផុតពីសេចក្ដីស្លាប់ និងបានរស់នៅក្នុងកិត្តិយស សេចក្ដីថ្លៃថ្នូរ សុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងសិទ្ធសេរីភាពយ៉ាងទូលំទូលាយ គ្រប់ពេលនិងគ្រប់ទីកន្លែង។

យើងទាំងអស់គ្នាត្រូវចាត់ទុកអង្គការរណសិរ្សនេះជាអ្នកមានគុណ ជាវីរជនអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ ព្រោះមានតែអគ្គស្ថាបនិកនិងអង្គការរណសិរ្សនេះតែមួយគត់ ដែលបានក្រោកឈរពីក្នុងស្ថានភាពដ៍លំបាកលំបិន ប្រមូលផ្ដុំកម្លាំងសាមគ្គីគ្រប់ទិសទី ដឹកនាំការតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនឲ្យបានរស់រានមានជីវិត រួចផុតពីគ្រោះមហន្តរាយបនប្រល័យពូជសាសន៍ ជាស្នូលដឹកនាំក្នុងការកសាងមាតុភូមិពីគំនរផេះផង់ ឆ្ពោះមកកាន់ភាពសម្បូររុងរឿង សុខដុមរមនា នាពេលនេះនិងទៅថ្ងៃអនាគត។

ថ្ងៃ០២ធ្នូគឺជាទិវាប្រវត្តិសាស្ត្ររបស់ជាតិយើង យើងយល់ច្បាស់ថា បើគ្មានថ្ងៃ០២ធ្នូនិងថ្ងៃជ័យជំនះ៧មករាទេ យើងគ្មានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះទេ។

នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលមិនអាចបុគ្គលណាបដិសេធបានឡើយ។ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាឆ្នាំ២០២៣នេះ ប្រារព្ធធ្វើឡើងក្នុងសភាពការណ៍ ដែលព្រះរាជាណាចក្រកម្ពុជា និយាយរួម និងនិយាយដោយឡែក ខេត្តពោធិ៍សាត់សម្រេចបានសមិទ្ធផលធំៗជាច្រើន ក្រោមការបន្តដឹកនាំរបស់សម្ដេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិឈានទៅមុខ ប្រកបដោយភាពជឿជាក់ខ្ពស់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាមួយការលេចត្រដែតឡើង នូវកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *