កាកបាទក្រហមខេត្តកំពង់ឆ្នាំងប្រារព្ធទិវាពិភព លោកកាកបាទក្រហម អធិចន្ទក្រហមឆ្នាំ ២០២៣ ក្រោមប្រធានបទរួមគ្នាជាមួយកាកបាទក្រហមដើម្បីបរិយាបន្នសង្គមដោយប្រមូលថវិកាគាំទ្របានចំនួន ១៧១. ២០០ដុល្លារ ពីសប្បុរសជន

កំពង់ឆ្នាំង៖ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងធ្វើឡើងនៅក្នុងសាលាខេត្តកំពង់ឆ្នាំងបានប្រារព្ធពិធីអបអរសាទរពិភពលោកកាក បាទក្រហម អធិចន្ទក្រ ហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធាន បទ រួមគ្នាជាមួយកាកបាទក្រហមដើម្បីបរិយាបន្នសង្គម ។

កម្មវិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុករ៉ាប៊ុន ប្រធានកិត្តិយសសាខាកាក បាទក្រហមខេត្តកំពង់ឆ្នាំង និងដោយមានការចូលរួមពី ឯកឧត្តមលោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា មន្ត្រីរាជការ អង្គការ ក្រុមហ៊ុនជុំវិញខេត្ត ដែលជាសមាជិកកាកបាទក្រហមខេត្ត និងជាអ្នកគាំទ្រកាកបាទ ក្រហមខេត្តចូលរួមសរុប ចំនួន ១.២៤៧ នាក់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងពិធីនេះឯកឧត្តមបណ្ឌិតសុភាចារ្យអ៊ុករ៉ាប៊ុន បានពាំនាំនៅការផ្ដាំផ្ញើសួរសុខ ទុក្ខពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានសូមកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះឯកឧត្តមប្រធាន និងស មាជិក សមាជិកាទាំងអស់ក្នុងគណៈក ម្មាធិការសាខាកាកបាទក្រហមខេត្ត និងគ្រប់អនុសាខាកាកបាទក្រហមទាំង៨ក្រុងស្រុកក្នុងខេត្ត ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងចលនាបំផុសដល់សប្បុរ សជនជួយគាំទ្រដល់កាកបា ទក្រហមខេត្តកំពង់ឆ្នាំង។

ក្នុងនោះដែរចំ ពោះការគ្រប់គ្រង និងការចំណាយផ្ដល់ថវិកា ស្បៀងអាហារជូនជនគ្រងគ្រោះក្នុងខេត្ត គឺគ្រប់អនុសាខា និងគណៈកម្មាធិការសាខាបានអនុវត្តទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

ឯកឧត្តមបណ្ឌិតបានបន្តថា រាជរដ្ឋាភិបា លអាណត្តិទី ៧ បានដាក់ចេញនៅយុទ្ធ សាស្ត្របញ្ចកោនក្នុងការអភិវឌ្ឍន៍ព្រះរា ជាណាចក្រកម្ពុជា និងអភិវឌ្ឍន៍ធនធា នមនុស្សសំដៅលើការងារ ៥យ៉ាងគឺ មនុស្សទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យាឌីជីថល។ការ
អភិវឌ្ឍន៍ធនធានមនុស្ស ជំរុញលើការធ្វើ ឲ្យប្រសើរឡើងលើវិស័យអប់រំ , វិស័យសុ ខាភិបាល, សន្តិសុខស្បៀងនិងអាហាររូបត្ថម្ភ ដើម្បីសុខមាលភាពសង្គម។

ឯកឧត្តមបណ្ឌិតសុភាចារ្យ បានបញ្ជាក់ទៀតថា ប្រធានបទ រួមគ្នាជាមួយកាក បាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គមគឺចង់បង្ហាញពីយុទ្ធសាស្ត្ររបស់រាជរដ្ឋា ភិបាល សម្រាប់ការផ្ដល់ឲ្យមនុស្សគ្រប់រូបទទួលបានឱកាសស្មើគ្នា ធ្វើការងាររួមគ្នាដោយមិនគិតពីភេទ អាយុ ពណ៌សម្បុរជាតិសាសន៍ ជនជាតិដើមភាគតិចភាសាសាសនា ឬពិការភាព ជាពិសេសដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិនិងជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយមហន្តរាយផ្សេងៗ។

នៅក្នុងពិធីនេះដែរឯកឧត្តមស៊ុនសុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបា ទក្រហមខេត្តកំពង់ឆ្នាំង បានអានរបាយ ការណ៍ឲ្យដឹងថា ស្ថានភាពចំណូលចំ ណាយរបស់សាខា ដើមគ្រាមុនធ្វើទិវា៨ឧសភា២០២២ សាខា និងអនុសាខាទាំង៨ ក្រុងសុ្រកចំនួន ១៦.២៩៥ ដុ ល្លារ។

  ចំ ណូលសាខានិងអនុសាខា ពីខែកញ្ញា ២០ ២២ដល់ វិច្ឆិកា២០២៣សរុបមានចំនួន ២០១.៨៥៨ ដុល្លារ។ ចំណាយសាខានឹងអនុសាខាររយៈពេល ១៥ ខែពីខែកញ្ញា ២០២២ ដល់វិច្ឆិកា២០២៣ សរុបចំណា យ ២១២.៦៥៩ដុល្លារ ។ សនតុល្យសាខានិងអនុសាខា នៅក្នុងធនាគារអេស៊ីលីដាសរុបចំនួន ៥.៤៩៤ ដុល្លារ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកា កបាទក្រហមខេត្តកំពង់ឆ្នាំងបានបន្តថាឆ្លើយតបចំពោះគ្រោះមហន្តរាយសាខានិងអនុសាខាបាន ឆ្លើយតបដល់គ្រួសាររង គ្រោះសរុបចំនួន ១.១៥៩ គ្រួសារ។ បាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនជូនស្ត្រីមានផ្ទៃពោះសុទ្ធស្រីស ម្រាលកូន ស្ត្រីកូនតូច សរុបចំនួន១០៤ នាក់។

ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣ នេះសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងបានអនុវត្តយុទ្ធសាស្ត្រ២០២១- ២០៣០ របស់កាក បាទក្រហមកម្ពុជា បាននាំឲ្យសាខាមក ដល់កម្រិតមួយមានភាពម្ចាស់ការលើផ្នែកហិរញ្ញវត្ថុ ដោយសារមានការរៀបចំនូវរច នាសម្ព័ន្ធបុគ្គលិក បានត្រឹមត្រូវនិងសមត្ថ ភាពធនធានមនុស្សប្រកបដោយប្រសិទ្ធ ភាពដើម្បីការងារ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធនសហ គមន៍។

សាខាបានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតប នឹងករណីគ្រោះមហន្ត រាយដែលបង្កឡើងដោយធម្មជាតិឬគ្រោះមហន្តរាយផ្សេងៗដែលមិនអាចដឹងមុនដូចជាការត្រៀមថវិកា ស្បៀងនិងគ្រឿងឧបភោគ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងករណីមានគ្រោះមហ ន្តរាយកើតឡើងនៅក្នុងខេត្តរបស់ខ្លួន។

ដោយឡែកនៅក្នុងពិធីអបអរសាទរពិភព លោកកាកបាទក្រហម អធិចន្ទក្រហមក្នុង ថ្ងៃនេះ សាខានិងអនុសាខា ទាំង៨ក្រុងស្រុកក្នុងខេត្តបានគៀងគរ ប្រមូលថវិកាគាំទ្រ ពីសប្បុរសជននានា សរុបបានចំ នួន ១៧១.២០០ដុល្លារ គឺជាតួលេខប ណ្ដោះអាសន្ន ព្រោះអាចនឹងមានការចូលរួមពីសប្បុរសជនមួយចំនួនទៀត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *