រដ្ឋបាលជលផល បង្ក្រាបបទល្មើសនេសាទ របាំងណរ៉ាវ.ឈ្នុក និង ឧបករណ៍រួមផ្សំ ព្រមទាំងលែងកូនត្រីចំរុះចូលទន្លេវិញ

ពោធិសាត់៖ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តពោធិសាត់សហការជាមួយផ្នែក.សង្កាត់រដ្ឋបាលជលផល នៅតែបន្តចុះរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់ពីរកន្លែងក្នុងស្រុកកណ្តៀងនិងស្រុកក្រគខេត្តពោធិសាត់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។

លោក.ភុំវិមល.នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិសាត់បានអោយដឹងនៅថ្ងៃទី៣ធ្នូ២០២៣នេះថាកម្លាំងបានបែងចែកជា៣គោលដៅដោយកម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយលោក ហុក ម៉េងអាន នាយរងផ្នែក ក្រគរ សហការណ៍ជាមួយ យោធាខេត្ត និង កងរាជអាវុធហត្ថស្រុក កម្លាំងសរុបចំនួន ៧ នាក់ មធ្យោបាយធ្វើកម្មភាពកាណូត ២គ្រឿង ដោយចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចទឹកល្អក់ ភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ដោយឡែកម្លាំងទី២សង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយលោក លឹម សុក្រឹត នាយរងផ្នែករដ្ឋបាលជលផលរាំងទិល សហការជាមួយកម្លាំងប្រតិបត្តិការសឹករងខេត្ត បានចេញប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំនុចព្រែកក្អមសំណរ ភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយប្រើប្រាស់កម្លាំងសរុប៤នាក់ និងកាណូតចំនួន ១គ្រឿង។

ទី៣ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក យូ សុវិចិត្រ លោកនាយរងផ្នែកក្រគរ មានកម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់លួង សហកាជាមួយ យោធាខេត្ដ កងរាជអាវុធហត្ថស្រុកក្រគរ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ១១នាក់ មធ្យោបាយកាណូតចំនួន ២ គ្រឿងបានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅភូមិកំពង់ថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ក៍ប្រទះឃើញឈ្នុករួមផ្សំប្រើភ្លើង ដែលជនសង្ស័យលួចប្រព្រឹត្ដដាក់បទល្មើសនេសាទ។

នៅក្នុងកិច្ចប្រតិបត្តការខាងលើនេះជាលទ្ធផលទាំង៣ក្រុមខាងលើនេះបង្រ្កាបបាន ៣ករណី ដោយក្នុងនោះ
២ករណី ឧបករណ៍នេសាទ.បរ. បានធ្វើការរុះរើដោយវត្ថុតាងរួមមាន:
របាំងស្បៃមុង១៣.ខ្សែប្រវែង ១៧០០ម៉ែត្រ លូកងស្បៃមុងចំនួន ២៥មាត់ បង្គោលចំនួន ៥៣០ដើមនិងបានចាក់លែងកូន ត្រីចម្រុះ៣០ គីឡូក្រាម ទៅក្នុងទន្លេវិញផងដែរ ។

ក្នុងនោះ១ ករណីទៀតសមត្ថកិច្ចបានបង្ក្រាបឧបករណ៍ឈ្នុករួមផ្សំដោយប្រើភ្លើងនៅពេលយប់មានសាច់ឈ្នុកទំហំ ១៥មx១៥មx០,០១៥ម ចំនួន ២វង់ ដកហូត អាគុយ ៧០ អំពែ ចំនួន ១គ្រឿង អាំងវ៉ិចទ័រ ចំនួន ៣ គ្រឿងខ្សែភ្លើងរួមផ្សំ ប្រវែង ១២០ម៉ែត្រ និង ខ្សែរួមផ្សំប្រវែង៣៥០ម៉ែត្រផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *