សៀមរាប៖ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងពិធីបិទកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ប្រចាំឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រចាំឆ្នាំ២០២៣ បានធ្វើឱ្យយុវជនទាំងអស់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តចូលរួមប្រកួតប្រជែងស្នាដៃរបស់ខ្លួនប្រកបដោយជោគជ័យ។ និងបានធ្វើឱ្យយុវជនទទួលបានការអភិវឌ្ឍន៍ សមត្ថភាពលើជំនាញ សរសេរគម្រោងស្នាដៃ ដោយផ្តើមចេញពីការផ្សារភ្ជាប់ទ្រឹស្ដី ទៅនឹងការអនុវត្ត និងពង្រីកការយល់ដឹង ចេះវិភាគ ថ្លឹងថ្លែងបានត្រឹមត្រូវ ជាពិសេសយុវជនមានសេចក្ដីក្លាហាន ហ៊ានចូលរួមចែករំលែក និងទទួលយកបទពិសោធថ្មីៗ បង្កើតបានជាមូលធនមនុស្សដែលមានសក្ដានុពលនៅក្នុងទីផ្សារការងារ និងអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាពលរដ្ឋឌីជីថលមានតម្លៃនៅក្នុងសង្គមឌីជីថល ឆ្លើយតបទៅភាពរីកចម្រើននៃបច្ចេកវិទ្យាបដិវត្ឧស្សាហកម្ម៤.០។ឯកឧត្តមបានជំរុញឱ្យយុវជនទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែង និងបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងក្លាលើការសិក្សា ការស្រាវជ្រាវមុខវិជ្ជាទាក់ទងនិងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និគណិតវិទ្យានិងត្រូវចេះច្នៃប្រឌិតនូវអ្វីដែលស្រាវជ្រាវបន្ទាប់ពីសិក្សារួច។លោក ស្រ៊ីវ គឹមស្រេង អនុប្រធាននាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នេះជាឆ្នាំទី៤ហើយ នៃការរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្ស ទី២១ ដោយការចាប់ផ្តើមកម្មវិធីនេះលើកដំបូងគឺនៅឆ្នាំ២០១៩ និងបានបន្តអនុវត្តប្រចាំឆ្នាំរហូតដល់ឆ្នាំ២០២៣ នេះ ដោយកំណត់ប្រធានបទតាមឆ្នាំនីមួយៗ និងមានទិសដៅអនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត។ សម្រាប់ឆ្នាំនេះ បានធ្វើឡើងក្រោមប្រធានបទ “STEM និងការផលិតអាហារ” ដែលចាប់ផ្តើមនៅថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ មានយុវជនចូលរួមប្រកួតចំនួន២៥ក្រុម មកពី ២៥រាជធានី ខេត្តមានបេក្ខជនសរុប ២៥០នាក់ ស្រី ១២១នាក់ គ្រូដឹកនាំ ២៥នាក់ ដែលក្នុង១ក្រុមមានគម្រោងស្នាដៃ១ ដែលកើតចេញពីគំនិតច្នៃប្រឌិតបង្កើតថ្មីរបស់ខ្លួន ដោយមានរៀបចំជាវីដេអូខ្លី២នាទី។ ជាលទ្ធផល ជ័យលាភីលេខ១ បានទៅក្រុមសិស្សមកពីខេត្តកែប គម្រោង ”ព្រះក្រុងទ្រង់គ្រឿង” លេខ២ បានទៅលើក្រុមសិស្សមកពីខេត្តព្រះវិហារ គម្រោង ”Magical oil”និងលេខ៣ បានទៅលើក្រុមសិស្សមកពីខេត្តកណ្ដាល គម្រោង” Multea-Automatic-Drye”៕
Related Posts
ប្រជាពលរដ្ឋមកពីឃុំខ្នាត និង សង្កាត់ទឹកវិល លើកគ្នាសុំឲ្យអាជ្ញាធរ ខេត្តសៀមរាប ជួយសម្របសម្រួលជាមួយ អង្គការយូនីស្កូ (UNESCO)
សៀមរាប៖ បងប្អូនប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងឃុំខ្នាតស្រុកពួក និងសង្កាត់ទឹកវិលក្រុងសៀមរាប ក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា បានលើកគ្នាមករដ្ឋបាលសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ ដើមី្បស្នើសុំឲ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដែលជាអាណាព្យាបាលគ្រប់គ្រងពួកគាត់ ជួយសម្របសម្រួលជាមួយ អង្គការយូនីស្កូ (UNESCO) ដើម្បីកាត់ឆ្កៀលតំបន់ពួកគាត់រស់នៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប និងតំបន់ឃុំខ្នាតស្រុកពួក ចេញពីការគ្រប់គ្រងរបស់…
ឯកឧត្តម ប៊ុន ថាប្ញទ្ធិ សំណេះសំណាល ការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៅឃុំប្រាសាទ ស្រុកវ៉ារិន
សៀមរាប÷ ពិធីសំណេះសំណាល ការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ថាប្ញទ្ធិ សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មធិការគណបក្សខេត្តសៀមរាប និងជាបេក្ខជនតំណាងរាស្ត្រខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែ បឋមាសាឍ ឆ្នាំថោះ ព.ស ២៥៦៧…
ផ្ទះថ្មថ្មី ៣ខ្នង ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ជូនប្រជានុរាស្ត្រ ៣គ្រួសារ រស់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ពិធីសម្ពោធប្រគល់-ទទួលផ្ទះ បីខ្នងជូនពលរដ្ឋ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី ៣១ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រី យុវជន នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសជួបសំណេះសំណាលជាមួយម្ចាស់ផ្ទះនីមួយៗ…