សៀមរាប៖ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងពិធីបិទកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ប្រចាំឆ្នាំ២០២៣ នៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ប្រចាំឆ្នាំ២០២៣ បានធ្វើឱ្យយុវជនទាំងអស់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តចូលរួមប្រកួតប្រជែងស្នាដៃរបស់ខ្លួនប្រកបដោយជោគជ័យ។ និងបានធ្វើឱ្យយុវជនទទួលបានការអភិវឌ្ឍន៍ សមត្ថភាពលើជំនាញ សរសេរគម្រោងស្នាដៃ ដោយផ្តើមចេញពីការផ្សារភ្ជាប់ទ្រឹស្ដី ទៅនឹងការអនុវត្ត និងពង្រីកការយល់ដឹង ចេះវិភាគ ថ្លឹងថ្លែងបានត្រឹមត្រូវ ជាពិសេសយុវជនមានសេចក្ដីក្លាហាន ហ៊ានចូលរួមចែករំលែក និងទទួលយកបទពិសោធថ្មីៗ បង្កើតបានជាមូលធនមនុស្សដែលមានសក្ដានុពលនៅក្នុងទីផ្សារការងារ និងអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាពលរដ្ឋឌីជីថលមានតម្លៃនៅក្នុងសង្គមឌីជីថល ឆ្លើយតបទៅភាពរីកចម្រើននៃបច្ចេកវិទ្យាបដិវត្ឧស្សាហកម្ម៤.០។ឯកឧត្តមបានជំរុញឱ្យយុវជនទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែង និងបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងក្លាលើការសិក្សា ការស្រាវជ្រាវមុខវិជ្ជាទាក់ទងនិងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និគណិតវិទ្យានិងត្រូវចេះច្នៃប្រឌិតនូវអ្វីដែលស្រាវជ្រាវបន្ទាប់ពីសិក្សារួច។លោក ស្រ៊ីវ គឹមស្រេង អនុប្រធាននាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នេះជាឆ្នាំទី៤ហើយ នៃការរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្ស ទី២១ ដោយការចាប់ផ្តើមកម្មវិធីនេះលើកដំបូងគឺនៅឆ្នាំ២០១៩ និងបានបន្តអនុវត្តប្រចាំឆ្នាំរហូតដល់ឆ្នាំ២០២៣ នេះ ដោយកំណត់ប្រធានបទតាមឆ្នាំនីមួយៗ និងមានទិសដៅអនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត។ សម្រាប់ឆ្នាំនេះ បានធ្វើឡើងក្រោមប្រធានបទ “STEM និងការផលិតអាហារ” ដែលចាប់ផ្តើមនៅថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនេះ មានយុវជនចូលរួមប្រកួតចំនួន២៥ក្រុម មកពី ២៥រាជធានី ខេត្តមានបេក្ខជនសរុប ២៥០នាក់ ស្រី ១២១នាក់ គ្រូដឹកនាំ ២៥នាក់ ដែលក្នុង១ក្រុមមានគម្រោងស្នាដៃ១ ដែលកើតចេញពីគំនិតច្នៃប្រឌិតបង្កើតថ្មីរបស់ខ្លួន ដោយមានរៀបចំជាវីដេអូខ្លី២នាទី។ ជាលទ្ធផល ជ័យលាភីលេខ១ បានទៅក្រុមសិស្សមកពីខេត្តកែប គម្រោង ”ព្រះក្រុងទ្រង់គ្រឿង” លេខ២ បានទៅលើក្រុមសិស្សមកពីខេត្តព្រះវិហារ គម្រោង ”Magical oil”និងលេខ៣ បានទៅលើក្រុមសិស្សមកពីខេត្តកណ្ដាល គម្រោង” Multea-Automatic-Drye”៕
Related Posts
ដំណើបំពេញ បេសកកម្ម នៃមន្ទីរពេទ្យ Mackay ចុះពិនិត្យព្យាបាលជម្ងឺ និងផ្តល់អំណោយ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួនស្រុក៣ ក្នុងខេត្តសៀមរាប
សៀមរាប៖ ក្នុងដំណើរចុះបំពេញបេសកកម្ម នៃមន្ទីរពេទ្យMackay និង ធនាគារ UCB តាមរយៈអង្គការក្លឹប Rotary Angkor បានចុះពិនិត្យ ព្យាបាលប្រជាពលរដ្ឋនៅឃុំដានរុនស្រុកសូទ្រនិគម ,ឃុំសសរស្តម្ភ ស្រុកពួក និង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាបដោយឥតគិតថ្លៃ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៧…
ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុករ៉ាប៊ុន ទេសរដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សា ស្តាអភិវឌ្ឍន៍វិស័យ កសិកម្មនិងជនបទ និងជាគណ:កម្មធិការជាតិ ជម្រុញភូមិមួយផលិផលមួយ បានដឹកនាំក្រុមការងារ ចុះពិនិត្យនិងសង្គ្រោះបន្ទាន់ ស្រូវរបស់បងប្អូន ប្រជាពលរដ្ឋ ឃុំខុនរ៉ង នៃស្រុកបរិបូណ៍
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងដឹកនាំដោយផ្ទាល់នូវការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ចុះពិនិត្យស្ថានភាពទឹក និងដឹកនាំដោយផ្ទាល់នូវការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅ ឃុំខុនរ៉ង…
សមត្ថកិច្ចនគបាលប្រឆាំគ្រឿងញនៃស្នងការនគរបាលកំពង់ឆ្នាំងសហការជាមួយនគបាលក្រុងកំពង់ឆ្នាំងឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់រួមនិងវត្ថុតាងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនទៅសាលាដំបូងខេត្ត
ខេត្តកំពង់ឆ្នាំង: កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានសហការ ជាមួយនគរបាលក្រុងកំពង់ឆ្នាំងបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់ខុសច្បាប់នៅសារធាតុញៀនឃាត់ខ្លួនស្ត្រីម្នាក់ រួមនិងវត្ថុតាងថ្នាំញៀនបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹក ថ្ងៃទី៣១កក្កដា២០២៣។ លោក ហ៊ុល វាស្នា ស្នងការរងនគបាលខេត្តទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការនគបាលខេត្តកំពង់ឆ្នាំងបានអោយដឹងនៅវេលាម៉ោង១២និង៤៧នាទីថ្ងៃទី១សីហា២០២៣នេះថា ក្រោយធ្វើការស្រាវជ្រាវនិងបានឃ្លាំមើលនៅវេលាម៉ោង១២និង១៥នាទីថ្ងៃទី៣១កក្កដា២០២៣ សមត្ថកិច្ចនគបាលប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយ កម្លាំងនគបាលក្រុងកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួន ស្ត្រីជនសង្ស័យម្នាក់មានឈ្មោះ ងួន សារូ ភេទស្រីអាយុ៤៩ឆ្នាំងមានទីលំនៅចំណុចផ្ទះជួលមួយកន្លែង…