ត្រីរាជ ទម្ងន់ ៧៥ គីឡូក្រាមមាន ប្រវែងជាង ១ម៉ែត្រកន្លះ ត្រូវបានបងប្អូនប្រជានេសាទធ្វើការ ប្រគល់ជូនមន្ត្រីជំនាញ ជលផល និងបានលែងចូលទន្លេវិញ

កំពង់ឆ្នាំង៖ ត្រីរាជមួយក្បាលមាន ទម្ងន់ ៧០គីក្រាម ត្រូវបានក្រុមមន្ត្រីជំនាញ ជលផល យកទៅលែងចូលទន្លេវិញ ក្រោយពីទទួលបានពីប្រជានេសាទមួយរូប នៅភូមិគៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលគាត់បានយល់ ដឹងពីការអភិរក្សពូជត្រីដ៍កម្រនេះ ពិធីលេងត្រីដ៍ធំនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ត្រីរាជមួយក្បាលដែលត្រូវបានប្រជានេសាទ គឺលោក ហ្វា លី មានទីលំនៅភូមិគៀនឃ្លាំងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច នេសាទបានមានទម្ងន់ ៧៥ គីឡូក្រាម មានប្រវែង ១,៦០ម៉ែត្រ និងបានប្រគល់ជូនមន្ត្រីជំនាញជលផល ហើយបានរៀប ចំលែង ចូលទន្លេសាបវិញ នៅរសៀលថ្ងៃទី១ធ្នូ នេះ ។

នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានបន្តថា រដ្ឋ បាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ថ្លែងនូវការកោតសរសើរ និងអរគុណ ចំពោះលោក ហ្វា លី ដែលបានប្រគល់ត្រីយ៉ាងធំនិងដ៏កម្រ ដែលត្រូវការពារនិងអភិរក្ស ព្រោះជាប្រភេទត្រីដែលជិតផុតពូជ នេះពិតជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជាមួយគ្នានេះរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជារាស្ត្រសូមចូលរួមថែរក្សានិងការពារប្រភេទត្រីដែលជិតផុតពូជដោយលែងចូលក្នុងដែនធម្មជាតិវិញនៅពេលនេសាទបានដើម្បីថែរក្សាវត្តមានរបស់ត្រីប្រភេទទាំងនោះសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *